កំពង់ធំ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង ០៥នាទី នៅភូមិម្រាក ខ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីបុរសម្នាក់ស្លាប់ដោយគាំងបេះដូង។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ យ៉ាន យ៉ុន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
តាមការបំភ្លឺរបស់ឈ្មោះ ម៉ី យឿ ត្រូវជាប្រពន្ធបានបំភ្លឺថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រា បើគាត់សុំលុយបានប្រាំរយគាត់ហូបប្រាំរយ បើសុំបានមួយពាន់ហូប មួយពាន់ទាំងព្រឹកទាំងល្ងាច មិនសូវជាហូបបាយទឹកទេ នៅអឡុងឆ្នាំ២០២០ ប្ដីគាត់បានធ្លាក់ខ្លួនឈឺ គាត់បានជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ ពេទ្យបានប្រាប់ថា គាត់មានជម្ងឺសសៃប្រសាទ ហើយឲ្យគាត់ឈប់ផឹកស្រា និងបានផ្សំថ្នាំមួយចំនួនមកឲ្យលេប មកដល់ផ្ទះប្ដីគាត់បានឈប់ផឹកស្រាតែមួយរយះប៉ុណ្ណោះ ហើយក៏ចាប់ផ្ដើមផឹកទៀតរហូតដល់ថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨ព្រឹកប្ដីគាត់បានទៅឃ្វាលក្របីជាមួយអ្នកក្នុងភូមិធម្មតា ស្រាប់តែម៉ោងប្រហែល ៩៖៣០នាទីស្រាប់តែមានក្មួយប្រុសរបស់គាត់ឈ្មោះ ហាក់ សុខហេង ដែលទៅឃ្វាលក្របីជាមួយគាត់រត់មកប្រាប់ថា អ៊ុំ ទៅជួយអ៊ុំ យ៉ុន ផងមិនដឹងកើតអីទេ ឃើញបែកពពុះមាត់ គាត់ក៏បាននាំកូនៗ ខ្លះរត់ ខ្លះដើរទៅមើលទៅដល់ស្រាប់តែឃើញប្ដីរបស់គាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ប៉ុស្ដិ៍នគរបាលទួលគ្រើល សហការជាមួយអាជ្ញាធរដែនដី និងលោកគ្រូពេទ្យ ចុះពិនិត្យសាកសព ។តាមការពិនិត្យ: សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព សមត្ថកិច្ចសន្តិដ្ឋានសពស្លាប់ដោយគាំងបេះដូង ។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច។





































