ប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងស្ថិតក្នុងប្រទេសអង់គ្លេស ក្នុងដំណើរទស្សនកិច្ច ៨ថ្ងៃ ជាលើកដំបូង របស់លោក ចាប់តាំងពីមានការកាន់កាប់តំណែងជាប្រធានាធិបតីអាមេរិកនោះមក។ ដំណើរទៅកាន់ទ្វីបអឺរ៉ុបនេះ ត្រូវគេរំពឹងថា ជាដំណើរបង្ហាញអត្ថន័យ ដើម្បីឲ្យមានការជឿជាក់លើដំណើរការលទ្ធិប្រជាធិបតេយ្យអាមេរិក ក្រោយរូបភាពនោះ បានបាត់បង់ឥទ្ធិពលកន្លងមក ក្នុងជំនាន់អតីតរដ្ឋបាលលោកដូណាល់ត្រាំ។ កាសែតវ៉ា ស្ហ៊ីនតោនប៉ុស្តិ៍ បានដកស្រង់សម្តីលោកចូបៃដិន ដែលបញ្ជាក់ក្នុងដំណើរលើកដំបូងនេះថា «តើសម្ព័ន្ធភាពនិង ស្ថាប័នប្រជាធិបតេយ្យ ដែលបង្កើតទ្រង់ទ្រាយធំក្នុងសតវត្សចុងក្រោយ នឹងបង្ហាញសមត្ថភាពរបស់គេប្រឆាំងនឹងការគម្រាមកំហែងនិងសត្រូវសម័យថ្មីដែរឬទេ? ខ្ញុំជឿថា ចម្លើយគឺ Yes ។ ដូច្នេះក្នុងសប្តាហ៍នេះ ក្នុងទ្វីបអឺរ៉ុប យើងនឹងមានឳកាសដែលត្រូវតែបញ្ជាក់ប្រាប់»។ លោកចូបៃដិន បានប្រាប់អ្នកកាសែតថា ដំណើរទស្សនកិច្ច របស់លោក ទៅកាន់ទ្វីបអឺរ៉ុបនាពេលនេះ គឺជាពង្រឹងសម្ព័ន្ធភាពសាឡើងវិញ និងជាការប្រាប់ចំពោះប្រធានាធិបតី រុស្ស៊ីលោកពូទីន និងប្រាប់ទៅប្រទេសចិនច្បាស់លាស់ថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក គឺនៅតែជា សម្ព័ន្ធ ភាពស្និទ្ធជាមួយគ្នា។ យោងតាមគម្រោងទស្សនកិច្ចលើកដំបូង នៅទ្វីបអឺរ៉ុបនោះ លោកចូបៃដិនរវាងពីថ្ងៃ សុក្រ ដល់ថ្ងៃ អាទិត្យសប្តាហ៍នេះ នឹងត្រូវជួបជាមួយដៃគូនៃប្រទេស G7 នៅតំបន់រមណីយ៍ដ្ឋានជាប់មាត់សមុទ្ទ ក្នុង ភាគនីរតី ប្រទេសអង់គ្លេស និងបន្ទាប់មកនឹងជួបព្រះមហាក្សត្រីអេលីហ្សាបែតទី២នៃប្រទេសអង់ គ្លេសនៅ ប្រាសាទ Windsor ។ បន្ទាប់មកលោកចូបៃដិននឹង ធ្វើដំណើរទៅកាន់ក្រុងប្រុយសែលនៃប្រទេសបែលហ្ស៊ីក ដើម្បីជួប ប្រជុំក្រុមបក្ខសម្ព័ន្ធណាតូនៅថ្ងៃទី១៤មិថុនា និងបន្ទាប់មកនៅថ្ងៃទី១៥មិថុនានឹងត្រូវជួបប្រជុំក្រុម សហ ភាពអឺរ៉ុប នៅមុនពេលដែលលោកនឹងត្រូវជួបប្រជុំកំពូលទល់ មុខ គ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីលោកពូទីននៅ ក្នុងក្រុងហ្សឺណែវប្រទេសស្វីសថ្ងៃទី១៦មិថុនា។ នៅមុនជំនួបកំពូលរវាងលោកនិងមេដឹកនាំរុស្ស៊ីលោកពូទីននោះ ផងដែរ លោកចូបៃដិនបានថ្លែងថាសហរដ្ឋអាមេរិកមិនស្វែងរកទំនាស់ជាមួយនឹងរុស្ស៊ីទេ។ លោកថាសហរដ្ឋ អាមេរិកមានទំនាក់ទំនងល្អរឹងមាំនិងអាចកំណត់ទុកជាមុនបានជាមួយរុស្ស៊ី ប៉ុន្តែលោកបានព្រមានថាសហរដ្ឋអា មេរិកនឹងធ្វើការឆ្លើយតបចំពោះរុស្ស៊ីវិញក្នុងវិធីគ្រប់បែបយ៉ាងទាំងអស់ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីហ៊ានធ្វើសកម្ម ភាពអ្វីមួយដែលប្រកបដោយគ្រោះថ្នាក់៕