មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ត្រូវ​បាន​បង្ក្រាប​

0

​កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដ៍ស​កម្ម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ស្រុក​សំរោង​ទង​បង្ក្រាប បន្ទាប់ពី​ជន​ធ្លាប់​ជាប់គុក​ម្តង​រួចមកហើយ កាលពី​អំឡុង​ឆ្នាំ​២០១៣ ពាក់ព័ន្ធ​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿង ប៉ុន្តែ​ក្រោយពេល​ដោះ​លេង​ឱ្យ​ក្រៅ​ឃុំ មិន​ព្រម​កែ​ខ្លួន​

ទៅ​ប្រព្រឹត្ត​បទល្មើស​ដ​ដែរ ទើ​មត​ត្រូវជាប់​ខ្នេះ​ម្តងទៀត​បែបនេះ ។​
​សកម្មភាព​បង្ក្រាប​ជន​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​នេះ កើតមានឡើង​កាលពី​វេលា​ម៉ោង ១៦ និង ២៣ នាទី​ល្ងាច ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ប្រាប់​ឱ្យដឹងថា មាន​ឈ្មោះ​សោម ជី​វ័ន្ត ហៅ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។​
​លោក​វរៈសេនីយ៍ត្រី​ឃុត សុផល អធិការ​នគ​បាល ស្រុក​សំរោង​ទង បាន​ប្រាប់ថា ជនសង្ស័យ​ម្នាក់​នេះ​ជា​មុខសញ្ញា​ចាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់​បង្ក្រាប​បាន​បញ្ជូន​ទៅ​កាន់​តុលាកា ធ្វើការ​ចោទប្រកាន់​រួច​ឃុំខ្លួន​ក្នុង​ព័ន្ធ​នាគា​ម្តង​ដែរ ប៉ុន្តែ​ជន​នេះ​មិន​រៀងចាល កែ​ខ្លួន​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​បែប​ជា​ទៅ​ប្រព្រឹត្ត​ខុសច្បាប់​រកស៊ី​លក់ ព្រមទាំង​ប្រើប្រាស់​គ្រឿងញៀន​គ្មាន​ញញើត​ច្បាប់​ឡើយ ។ លោក​បន្តថា ក្នុងករណី​បង្ក្រាប​ខាងលើនេះ​បក្ខពួក​របស់​វា​ម្នាក់ទៀត បាន​រត់គេចខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​កំណត់​អត្ត​មុខសញ្ញា​អស់ហើយ ។​
​លោក​បន្តថា មុនពេល​កើត​សមត្ថកិច្ច បាន​ដាក់​កំលាំង​តាន​ដាន​ជនសង្ស័យ​ឈ្មោះ​សោម សា​វ័ន្ត ហៅ​ប្រុស និង​បក្ខពួក​របស់​គេ​រហូត​ឈាន​ដល់​ការបង្ក្រាប​និង​ឆែកឆេ​ក្នុង​ផ្ទះ​ជនសង្ស័យ​ដកហូត​មាន​សម្ភារៈ​បាន​មួយចំនួន​ដែល​មាន​ការពាកព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន និង​ប្រើ​ប្រើ​ដោយ​ខុសច្បាប់​តែ​ម្តង ។​
​សមត្ថកិច្ច​នគ​បាល​បានបញ្ជាក់​ថា ក្រោយពី​ចាប់ខ្លួន ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​មាន​ការពាក់ព័ន្ធ​ក្នុង​រឿង​ចែកចាយ​គ្រឿងញៀន​មែន មិនតែប៉ុណ្ណោះ​បាន​លួចលាក់​អាចុធ​ខ្លី​មួយ​ដើម​ទៀត​ផង ។ សមត្ថកិច្ច​បាន​បន្តថា ពេល​នេះ​កំលាំង​ជំនាញ​កំពុង​រៀបចំ​ចុះ​ទៅ​ធ្វើ​ការចែកឆេ និង​រុក​អាវុធ​ដែល​ជនសង្ស័យ​យកទៅ​លាក់​ទុក​ដោយ​ខុសច្បាប់​នោះ ។​
​ប្រជាពលរដ្ឋ និង​ស​សមត្ថកិច្ច​បាន​អះអាងថា មុខ​សញ្ញាណ​ឈ្មៅ សា វ័​ន្ត នេះ​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ខេត្ត​កំពង់ស្ពឺ មិន​តែ ប៉ុណ្ណោះ​សូម្បី​ក្មេង​នៅ​ក្នុង​ភូមិក៍​ពង្វក់​ឱ្យ​ជក់​ស្ទើរ​គ្រប់​គ្នា ហើយ​ពេល​ចាប់បាន​បញ្ជូន ទៅ ដាក់ គុក​មិន​បានយូ​ខែ​ឡើយ ត្រូវ​ដោះ​លេង​វិញ​យ៉ាង​រំភើយ ។ ពួកគាត់​សុំ ឱ្យ សមត្ថកិច្ច​ដាក់ទោស​ជន​នេះ​ឱ្យបាន​ធ្ងន់ធ្ងរ​បន្តិច ព្រោះ​បញ្ហា​គ្រឿងញៀន​កំពុង​វាយ លុក ក្នុង​ស្រទាប់​យុ​វ័យ​ធ្វើ​ភ្លើតភ្លើន ព្រមទាំង​បំផ្លាញ​អ​នា​គត់​ពួកគេ​ផង​ដែរ ។​
​បច្ចុប្បន្ន​សមត្តកិច្ច​កំពុង​តែ​រៀបចំ​ក៍សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា និង​បន្ត​និតិ​វិធី​ស្រាវជ្រាវ អ្នកពាក់ព័ន្ធ និង​រុករក​កាំភ្លើង​ខុសច្បាប់​ដែល​ជនសង្ស័យ​បាន​លាក់ទុក​នោះ ៕ 

ejkjr fjdskjfksj