កំពស់​ទឹកទន្លេ​បាន​ជន់​ឡើង​ជា​រៀងរាល់ថ្ងៃ​ធ្វើអោយ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ព្រួយបារម្ភ​

0

​កំពង់ឆ្នាំង​៖​ទឹកជំនន់​ទន្លេសាប​នៅតែ​មាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​កំពុង​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​។  តាម​របាយការណ៍​របស់  មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បានអោយដឹងថា​៖​កំពស់​ទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​

១២ ខែ​សីហា ឆ្នាំ​២០១៤​ទឹក​មាន កំពស់​ខ្ពស់ជាង ០,៥១ ម៉ែត្រ បើ​ប្រឿបធៀប​និង​ថ្ងៃ​ខែ ដូចគ្នា​និង​ឆ្នាំ​២០១១  ជា​ឆ្នាំ មាន​ទឹកជំនន់​ធំ​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា​៖​រយះពេល​ជាង​មួយអាទិត្យ​កន្លងមកនេះ​ទឹក​បាន​ជំនន់​ឡើង​ជា​រៀងរាល់ថ្ងៃ  មាន​កំពស់​ពី​០,១៥​ម៉ែត្រ     ទៅ​០,២០​ម៉ែត្រ​ក្នុង​១​ថ្ងៃៗ​។  ដោយឡែក​ផ្លូវលំ​តាម​ភូមិ និង​តាម​ខ្នង​ចំការ​មួយចំនួន​ត្រូវបាន​ទឹកទន្លេ​ជន់​លិច​ហើយ​ចំណែក​ដំណាំ​ដុះ​តាម​ខ្នង​ចំការ​មួយចំនួន​ធំ​ត្រូវបាន​ប្រជា​កសិករ​យើង​ប្រមូល​ផល​រួចរាល់​ហើយ​ដែរ​។​
​    ​លោក  ដោ​ក ប៊ុនថុន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹង   ថា​៖​កំពស់​ទឹកទន្លេ​នៅ​ស្ថានីយ៍​ផ្សារ​ក្រោម​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា  ឆ្នាំ​២០១៤   នេះ​មាន​កំពស់​៨,៦៦ ម៉ែត្រ បើ​ប្រៀបធៀប​និង​ថ្ងៃ ខែ ដូចគ្នា​ក្នុង​ឆ្នាំ​២០១៣ ទឹក​មាន​កំពស់​៧,៥៣​មែត្រ   ( គឺ​ខ្ពស់ជាង​១,១៣ ម៉ែត្រ​)     និង​បើ​ប្រៀបធៀប​ថ្ងៃ ខែ​ដូច​គ្នា​ក្នុង ឆ្នាំ​២០១១​ជា​ឆ្នាំ​ទឹក​ធំ ទឹក​មាន​កំពស់​៨,១៥​ម៉ែត្រ​( គឺ​ខ្ពស់ជាង​០,៥១​ម៉ែត្រ​)  កំពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​សំរាប់​ខេត្ត​កំពង់ឆ្នាំង​គឺ​ទឹក​មាន​កំពស់​១១​ម៉ែត្រ​។​
​    ​សូមបញ្ជាក់​ថា​៖​កាលពីដើម​ខែ សីហា ឆ្នាំ​២០១៤ ទឹក​ទន្លេ​មេគង្គ​បាន​ឡើង​ជន់​លេច​បណ្ដាល​ខេត្ត មួយចំនួន​នៅ​ប៉ែក​ឥសាន​ប្រទេស បន្ទាប់​មក​ទឹកជំនន់​នេះ​បាន​ហូរ​ចាក់​មក​ដង​ទន្លេសាប​ធ្វើអោយ​ខេត្ត​ជាប់​ដៃ​ទន្លេសាប​មាន​ដូចជា​ខេត្ត កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ ទឹក​បាន​ជន់​ឡើង​ជា​បន្តបន្ទាប់​។​
​    ​ដើម្បី​ឆ្លើយតប​គ្រោះទឹកជំនន់​ខាងលើ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១១ គ​ណះ​កម្មា​ធិ​ការ   គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​បើក​កិច្ច​ប្រ  ជុំ​បន្ទាន់​មួយ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់​វិធានការណ៍​និង​ផែនការណ៍​ដល់​ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក សាខា​កាក​ក្រ​បាទ​ក្រហម​ស្រុក​និង​ខេត្ត ត្រៀម​លក្ខណះ​ឆ្លើយតប​និង​ត្រៀម​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។​ក្នុង​នោះ​ផង​ដែរ​ត្រូវ ត្រៀម    មធ្យោបាយ​ដឹកជញ្ជូន​មាន​ទូក​កាណូត រថយន្ត  ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មកកាន់ ទី​ទួល សុវត្ថិភាព​។​ទន្ទឹម​នេះ​ដែរ​អាជ្ញាធរ​មូលដ្ឋាន​នៅ តាម​ស្រុក ត្រូវ​ត្រៀម​លក្ខណះ​រក​ទី​ទួល​សុវត្ថិភាព​នៅតាម​សាលារៀន ឬ​វត្ត​អារាម  ដើម្បី​ទុក​អោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ស្នាក់នៅ​។​ចំណែក​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ត្រូវ​ត្រៀម​ថ្នាំពេទ្យ សំរាប់​ព្យាល​ជម្ងឺ   ជូន​ប្រជាពលរដ្ឋ និង​ក្នុងនោះដែរ​ក៏​ត្រូវ​ត្រៀមរ​កទីទ​ទួល​សុ​វត្តិភាព​សំរាប់​សត្វពាហនៈ​ផ្សេង​ពី​ទី​ទួល​របស់​មនុស្ស​ផងដែរ​។​
​    ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត  ក៍​បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​យើង​សូមអោយ​មាន​ការ​ប្រុងប្រយត្ន័ ចំពោះ​សត្វ​មាន​ពិស និង​ការពារ​ដោយ​ប្រុងប្រយត្ន័​កុំ​អោយ​កូន​ចៅតូចៗ​លង់ទឹក  ហើយ​ត្រូវមាន​អនាម័យ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត កុំអោយ​មានជឺ​ម្ង​បៀតបៀន​នាំ​អោយ​ខាតបង់​ថវិកា​នៅក្នុង​គ្រួសារ​៕  ( ឈៀង ថា​រិទ្ធ )  កំពង់ឆ្នាំង​,​ថ្ងៃទី​១២.០៨.២០១៤

DSC05119 DSC05147 IMG_7510 OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA