(ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗនិងកន្លែងខណះពេលឈប់រថយន្តបើកទ្វាចុះឈឺណូមត្រូវបានរថយន្តមួយគ្រឿងទៀតបានបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបោកនិងទ្វារថយន្តស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ។ហេតុការគ្រោះថ្នាក់ចរាចរដែលបុរសម្នាក់បានស្លាប់
ដោយសារតែឈប់រថយន្តចុះឈឺណូមហើយត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយនោះ. បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១១ខែសីហាឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ១៧១ស្ថិតនៅក្នុងភូមិអក្សរ តេ សង្កាត់កូនក្រៀល.ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងឧបវហេតុដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនោះ យោងតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយ្តពីរគ្រឿងបើកបរប្រដេញគ្នាពីកើតទៅលិចដោយរថយន្តកាមរីហើមនៅខាងមុខឯរថយន្តឌុយ មុិចបើកតាមពីខាងក្រោយ លុះដល់ចំណុចកើតហេតុរថយន្តកាមរីក៏បានបង្អន់ល្បឿនអែបខាងស្តាំដៃបំណងចុះទៅបត់ជើងគ្រាន់តែបើកទ្វារពុំទាន់បានចុះផងស្រាប់តែរថយន្តឌុយ មិុចពណ៍ត្រេអុីបានបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យទ្វាររថយន្តបោកចំក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តងទៅ រីឯរថយន្តឌុយមិុចពណ៍ត្រេអុីនោះឃើញសភាពមិនស្រួលបានបើករត់គេចបាត់ស្រមោលបន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ។
ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ នួនភេទប្រុសអាយុជាង៣០ឆ្នាំរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបរឈ្មោះរៀន សោម ភា រ៉ាភេទប្រុសអាយុ២០បើកបររថយន្តកាមរី៩៥ពណ៍សំបកឳឡឹកគ្មានផ្លាកលេខរស់នៅភូមិ ស្វាយដង្គំស្រុកនិងខេត្តសៀមរាប។នៅពេលបច្ចុប្បន្នសមត្ថកិច្ចប៉ូលិសក្រុងសំរោងកំពុងស្រាវជ្រាវរករថយន្តបង្ករយកមកចាត់ការទៅតាមផ្លូវច្បាប់។



































