​ក្រុមការងា​ស្រុក​បាន​នាំ​អំណោយ​ទៅជូន​ប្រជា​ពលរ​ដ្ថ​៤​ដែលមាន​ការខ្វះខាត​ចំនួន​ពីរ​គ្រួសារ​នៅ​ឃុំ​ត្រពាំង​តាវ​។

0

​ ​ (​ឧ​ត្ត​រ​មានជ័យ​)​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៤​ក្រុមការងា​ស្រុក​អន្លង់វែង​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជា​ពលរ​ដ្ថ​ដែលមាន​ការខ្វះខាត​ចំនួន​ពីរ​គ្រួសារ​នៅ​ភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​ទឹម​សា រ៉ាត់​អភិបាលរង​ស្រុក​អន្លង់វែង​បានដឹងថា ការដែល​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជា​ពលរ​ដ្ថ​ចំនួន​ពីរ​គ្រួសារ​ជួប​នៅ​ការខ្វះខាត​នោះ​ដោយមាន​បទបញ្ជា​ពី​លោ​កស ថា វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ក្រុមការងា​ស្រុក​យក​អំណោយ​ចុះទៅ​ចែកជូន​ប្រជា​ពលរ​ដ្ថ​ដែលមាន​ការខ្វះខាត​នោះ​គឺមាន​ការចូលរួម​ពី​ក្រុមការងា​សាលាស្រុក​អន្លង់វែង លោក​អធិការនគរបាល​ស្រុក​និង​photo2

លោក​មេបញ្ជាការ​សឹក​រង​ស្រុក​និង​លោក​មេបញ្ជាការរង សឹក​រង​ស្រុក​និង​លោក​វ​រះ​សេនា​តូច​៤១១​និង​លោក​មេឃុំ​ត្រពាំង​តាវ រួមជាមួយ​អាជីវករ​ផ្កាយ​រះ​និង​អាជីវក​រសុខ​សាវង្ស​សៀង​ហៃ​។​លោក​ទឹម សារ៉ាត់​អភិបាលរង​ស្រុក​បាន​បន្តទៀតថា​អំណោយ​ទាំងនេះ​រួមមាន​អង្ករ​២២០​គីឡូក្រាម មី​១១​កេះ ត្រីខ​៣​យួរ ទឹកត្រី​៦​យួរ ទឹក​សុ​ី​អុ​ី​វ​៤​យួរ ប្រេងឆា​៤​ដប​ប៊ីចេង​២​គីឡូក្រាម ខ្ទឹមសរ​៣​គីឡូក្រាម​ទឹក​សុទ្ធ​១០​យួរ​និង​ថវិកា​ចំនួន​៦០​មុ​ឺ​ន​រៀល ហើយ​ប្រជា​ពលរ​ដ្ថ​ដែលមាន​ការខ្វះខាត​នោះ​ទី​១​មានឈ្មោះ​រី រុំ មានកូន​៤​នាក់​ទី​២​ឈ្មោះ​បុ​ិ​ច ច​ន្ធី មានកូន​ចំនួន​១០​នាក់​photo1 (1)

ហើយ​កូន​ឈឺ​ទៀត​។​លោ​កស ថា​វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ដែលថា​តាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​មិន​ទុក​ឲ្យ​ប្រជា​ពលរ​ដ្ថ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​នោះទេ​ពីព្រោះ​មានការ​យកចិត្តទុកដាក់​ជាទីបំផុត​ទៅលើ​ប្រជា​ពលរ​ដ្ថ​សូម្បីតែ​សម្តេច​ទាំងពីរ​ជាប់​ភារកិច្ច​ប្រទេសជាតិ​យ៉ាងណាក៏ដោយ​ក៏​នៅមាន​ភូមិ ឃុំ ស្រុក​ខេត្ត​ជា​ភ្នែក​ជា​ច្រ​មោះ​របស់​សម្តេច​ទាំងពីរ​ដែរ​។​photo3 (1)