ភ្នំពេញ ៖ យូរៗទៅចេះតែមានរឿងប្លែកៗហួសចិត្តកើតឡើង ដូចជាករណីកាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានរឿងហេតុដ៏ហួសចិត្តមួយបានកើតឡើង ខណៈដែលបុរសម្នាក់ជាអ្នករត់កង់បី (សមាគមកង់បី) បានហៅអ្នកសារព័ត៌មានមកព្រាត បន្ទាប់ពីគាត់បានរកសេវាផ្លូវភេទ តែប៉ះចំខ្ទើយដែលមានរូបឆោមដ៏ស្រស់ស្អាត ពេលឡើងដល់ផ្ទះ សំណាក់ទើបដឹងឡើងប៉ះសក់ ហើយក៏ឡាំប៉ាសុំលុយវិញ។
ស្រ្តីរកស៊ីផ្លូវភេទជាខ្ទើយនោះ បានប្រាប់ឲ្យដឹងថា ខ្លួននិងបុរសនោះឡើងផ្ទះសំណាក់ក្នុងតម្លៃ ៣០ ដុល្លារ ប៉ុន្តែ ពេលចូលដល់បន្ទប់រៀបចំ «បើកប្រតិបត្តិការ» ស្រាប់តែបុរសនោះលើកខោឡាំប៉ា ហើយសុំទាមទារលុយពាក់កណ្តាលមកវិញ។ ចំពោះមូលហេតុដែលបុរសនោះមិនអាចគេងជាមួយបាន គឺដោយសារឃើញភេទដូចគ្នា។
ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្ត និងដាក់ឲ្យថា ខណៈជម្ងឺខូវីដ-១៩ កំពុងរាតត្បាតហើយ មិនខ្លាចងាប់ទេឣី ឣោយសមមុខ ឃ្លានពេក, ឆ្គួតខ្លូនឯង មិនចេះខ្មាសគេទេ មុននឹងយកទៅដេក មិនគិតមេីលអោយច្បាស់ អាតាណេីប ខំដឹកម៉ួយទម្រាំបានលុយ បែរជាយកលុយទៅអត់ប្រយោជន៍រឿងមួយនេះ ហើយប៉ះស៊យទៀត ហួសចិត្តណាស់!…»។






































