កំពង់ធំ៖ ពិតជាគួរឲ្យរន្ធត់ណាស់ បុរសម្នាក់មានជម្ងឺសរសៃប្រសាទកើតចិត្តសាហាវដៃឆៅអារកសម្លាប់ប្រពន្ធខ្លួនឯង រួចអារកខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨៖០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច កណ្ដាលវាលស្រែ ស្ថិតក្នុងភូមិលាប ឃុំចំណាក្រោម
ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាច្ចបានឲ្យដឹងថាករណីហិង្សាប្រព្រិត្តដោយសហព័ទ្ធ ប្តីអាករសម្លាប់ប្រពន្ធ ហើយអាករខ្លួនឯងបណ្ដាលឲ្យរបួសធ្ងន់ខាងលើនេះ បង្ក ឡើងដោយជនសង្ស័យឈ្មោះ វ៉ាន់ លន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបកសិករ ឯជនរងគ្រោះឈ្មោះ យោក គឿន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបកសិករ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យ ជាមនុស្សមានជម្ងឺសសៃប្រសាទរវើរវាយនិយាយម្នាក់ឯង ។





































