Pushing against China, US lawmakers plan pro-Taiwan Bill

សហរដ្ឋអាមេរិក បានបង្ហាញនូវសកម្មភាពបន្ថែមទៀតជុំវិញការលូកដៃចូលក្នុងកិច្ចការប្រទេសចិនពាក់ព័ន្ធនឹង ករណីកោះតៃវ៉ាន់។ សេចក្តីរាយការណ៍រ៉យតឺ បានឲ្យដឹងថាសមាជិកសភាទាំងគណបក្សប្រជាធិបតេយ្យនិង សាធារណរដ្ឋ គ្រោងនឹងដាក់ចេញស្នើនូវច្បាប់មួយក្នុងសប្តាហ៍នេះទៀតស្វែងជម្រុញការគាំទ្រសហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់។ សេចក្តីរាយការណ៍បញ្ជាក់ថាសមាជិកសភាលោកអាមីបេរ៉ា និងលោកស្ទីវ ឆាបុត ដែលជា មេដឹកនាំក្រុមសភាគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋក្នុងអនុគណៈកម្មាធិការអាស៊ីរបស់គណៈកម្មាធិ ការកិច្ចការបរទេសរដ្ឋសភាអាមេរិកនឹងត្រៀមដាក់ចេញសេចក្តីស្នើ «ច្បាប់ស្ថិរភាពនិងសន្តិភាពតៃវ៉ាន់» ដែលនឹង ក្លាយជាវិធានការណ៍មួយគាំទ្រលំហសេដ្ឋកិច្ចនិងការទូតរបស់កោះតៃវ៉ាន់។ តៃវ៉ាន់ គឺជាផ្នែកមួយដែល សាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកជាខេត្តមួយក្រោមការគ្រប់គ្រងរបស់ខ្លួន និងរដ្ឋាភិបាលប្រទេសចិន បានព្រមានរួចមកហើយនូវការប្រើកម្លាំងដើម្បីការបង្រួបបង្រួមកោះតៃវ៉ាន់នេះ បើសិនជាក្នុងស្ថានភាពចាំបាច់។ កាលពីថ្ងៃអង្គារ៍កន្លងមកនេះ ទិដ្ឋភាពលូកដៃពីក្រៅប្រទេសជាមួយនឹងការឃុបឃិតពីរដ្ឋាភិបាលកោះតៃវ៉ាន់ ត្រូវ បានរដ្ឋាភិបាលចិន បានព្រមានថានឹងមិនអាចនៅស្ងៀមបានឡើយ។ ប្រទេសចិនបានថ្លែងថាគេនឹងមិនអត់ អោនដល់កម្លាំងទ័ពបរទេសណាដែលជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ និង បញ្ជាក់ទៀតថារដ្ឋាភិបាលចិននឹង ឆ្លើយតបឲ្យបានខ្លាំងក្លាវិញចំពោះសកម្មភាពដែលឃុបឃិត។