ប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីរុស្ស៊ី បានជួបគ្នាប្រជុំជាលើកដំបូងនិងបានស្វែងរកការធ្វើឲ្យថមថយ ទំនាស់ក្នុងរង្វង់មិត្តភាពនៃប្រទេសទាំង២។ សេចក្តីរាយការណ៍អេភី បានឲ្យដឹងថាលោកចូបៃដិនបានបញ្ជាក់ថា ភាគីរុស្ស៊ីមិនចង់មានសង្គ្រាមត្រជាក់សាជាថ្មីវិញនោះទេ។ ការជួបគ្នារវាងមេដឹកនាំកំពូលនៃប្រទេសទាំង២ក្នុង ក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី១៦មិថុនានោះ មានរយៈពេលប្រមាណ៣ម៉ោង។ លោកវ្លាឌីមៀ ពូទីន បានប្រាប់អ្នកកាសែតថាកិច្ចសន្ទនាមានលក្ខណៈស្ថាបនា និងលោកបានបន្ថែមថាភាគីទាំង២បានយល់ព្រម ឲ្យ ឯកអគ្គរដ្ឋទូតរៀងៗខ្លួនដំណើរការលើកិច្ចការរបស់គេតាមកន្លែងវិញក្នុងការផ្សះផ្សារដំណើរការនយោបាយ។ លោកចូបៃដិន បានហៅការជួបប្រជុំគ្នារវាងរូបលោកនិងលោកពូទីននោះ ថាមានដំណើរការល្អ។ លោកចូបៃដិន បានថ្លែងទៀតថារូបលោកនិងមេដឹកនាំរុស្ស៊ីបានស្វះស្វែងរកការធ្វើការជាមួយគ្នាលើតំបន់ដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីកំពុងមានជាមួយគ្នាដូចជាតំបន់អាក់ទិក, តំបន់នៅក្នុងប្រទេសអ៊ីរ៉ង់និងស៊ីរី។ លោកចូបៃដិនបានថ្លែងថា សហរដ្ឋអាមេរិកនិងរុស្ស៊ីដែលជាប្រទេសមហាអំណាចខ្លាំងជាងគេផ្នែកនុយក្លេអ៊ែ័រលើពិភពលោកមានការចែក រំលែកការទទួលខុសត្រូវតែមួយ។ ទោះជាយ៉ាងណាក៏ដោយ លោកចូបៃដិនបានព្រមានរុស្ស៊ីជុំវិញការប្រឆាំងនឹង អំពើវាយប្រហារកត្តាបច្ចេកវិទ្យា Cyberattacks ដែលលោកចូបៃដិនបញ្ជាក់ថាមាន១៦ករណីដែលបានកំណត់ បញ្ជាក់ច្បាស់នៃការវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី បានខ្ទេចខ្ទាំចាប់តាំងពីលោកចូបៃដិន បានឡើងកាន់តំណែងចាប់តាំងពីខែមករា។ ចាប់តាំងលោកចូបៃដិន បានប្រៀបប្រដូចលោកពូទីនជាឃាតករនោះមក ប្រទេសរុស្ស៊ីកាលពីខែមីនា ក៏បាន កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនគឺលោកអាណាតូលី អង់តូណូវ វិលត្រឡប់មកវិញ, ចំណែកឯកអគ្គរដ្ឋទូតអា មេរិកប្រចាំប្រទេសរុស្ស៊ីលោកចន ស៊ូលីវ៉ាន់ ក៏បានគេកោះហៅវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញដែរ។