ខេត្តកំពតះទូកធំៗជាច្រើនគ្រឿងបាននាំគ្នាសម្រុកដឹកទំនិញពីប្រទេសថៃចូលមកកាន់កំពង់ផែកំពង់កណ្ដាលយ៉ាងច្រើនសន្ថឹកសន្ថោបភាសច្រើន គ្មានការបង់ពន្ធត្រឹមត្រូវទេ៕ បើតាមប្រភពមួយពីមន្ត្រីគយតូចតាចម្នាក់បានប្រាប់កម្ពុជាថ្មីដឹងថាទំនិញគ្រប់ប្រភេទរួមទាំងទំនិញគេចពន្ធយ៉ាងច្រើនសន្ថឹកសន្ថាបកំពង់សម្រុកនាំចូលពីប្រទេសថៃចូលមកកាន់កំពង់ផែកំពង់កណ្ដាលខេត្តកំពត៕
ទំនិញមួយចំនួនជាទំនិញគេចពន្ធចំណែកទំនិញមួយចំនួនទៀតត្រូវបានមេគយសាខាខេត្តកំពតឃុបឃិិតសម្រួលអោយឈ្មួញបង់ពន្ធទំនិញក្នុងមួយទូកតែពាក់កណ្តាលសំរាប់ថវិការរដ្ឋ៕ចំណែកទំនិញពាក់កណ្តាលទៀតត្រូវបង់ក្រោមតុសំរាប់មេគយទង្វើលនេះធ្វើអោយរដ្ឋបាត់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនក្នុង1ខែៗ៕
ដោយឡែកទូកដឹងទំនិញមួយចំនួន ដែលតែងតែចូលឡើងទំនិញនៅកំពង់ផែកែវផុសខេត្តព្រះសីហនុ នឹងកំពង់ផែស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នត្រូវបានគេដឹងថាទូកទាំងនោះបានរត់មកចូលឡើងទំនិញនៅផែខេត្តកំពតយ៉ាងសុខស្រួលដោយមានមេគយខេត្តកំពតចាំកាងទំនិញគេច ពន្ធនិងចំណេញបង់ពន្ធទំនិញមួយទូកតែពាក់កណ្តាលប៉ុណ្ណាះ៕ ទាក់ទិនករណីចោទប្រកាន់ខាងលើកម្ពុជាថ្មីបានជួបជាមួយលោកសំសុខាប្រធានសាខាគយរដ្ឋករខេត្តកំពតលោកបានបញ្ជាក់យ៉ាងខ្លីប្រាប់ថាទូកដឹកទំនិញចូលមកនេះគឺបង់ពន្ធគ្រប់គ្រាន់គ្មានទំនិញគេចពន្ធទេ៕