កងកម្លាំងសន្តិសុខនៃប្រទេសមីយ៉ាន់ម៉ាគាំទ្រដោយកងរថពាសដែក បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមកម្លាំង ទើបបង្កើតថ្មីប្រឆាំងរដ្ឋាភិបាលយោធានៅក្នុងក្រុងម៉ង់ដាឡេដែលបណ្តាលឲ្យមានមនុស្ស២នាក់បានស្លាប់។ ទី ភ្នាក់ងារអាអេហ្វប៉េរាយការណ៍ថាការវាយប្រហារគ្នានេះបានកើតឡើងកាលពីថ្ងៃអង្គារ៍រវាងកងកម្លាំងយោធានៃ រដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមប្រឆាំងប្រដាប់អារុធទើបបង្កើតថ្មីដែលមានឈ្មោះកងកម្លាំងការពារប្រជាជន។ សេចក្តីរាយការណ៍បន្តថា រហូតមកទល់នឹងពេលនេះ ការវាយប្រហារគ្នាពាក់ព័ន្ធនឹងកម្លាំងក្រុមបង្កើតថ្មីត្រូវគេ ឃើញបានធ្វើតាមកន្លែងតូចៗខ្លះក្នុងក្រុងនិងតាមតំបន់ជនបទ។ ក្រុមឈ្មោះកងកម្លាំងការពារប្រជាជន បានថ្លែង ថាគេបានធ្វើការវាយតបតទៅវិញក្រោយមានការវាយប្រហារលើពួកគេនៅតាមកន្លែងខ្លះនោះមក។ តំណាង ម្នាក់នៃក្រុមកងកម្លាំងការពារប្រជាជន ឋានៈអនុសេនីយ៍ឯកឈ្មោះទុនតូកណាំង បានប្រាប់អ្នកសារព័ត៌មានតាម ទូរស័ព្ទថាការវាយប្រហារដាក់គ្នា បានចាប់ផ្តើម និងការវាយប្រហារនេះនឹងរំពឹងកើតឡើងជាច្រើនថែមទៀត។ កាសែតឈ្មោះមីយ៉ាន់ម៉ាបច្ចុប្បន្ន បានរាយការណ៍ថាមានទាហានចំនួន២០នាក់បាននាំគ្នាសម្រុកលើក្រុម កង កម្លាំងការពារប្រជាជន ដែលបានបង្កើតជាអំពើវាយប្រហារយោធាដោយមានកម្លាំងរថពាសដែក៣គ្រឿងចូល ទៅក្នុងតំបន់នោះថែមទៀត។ មន្ត្រីមួយរូបពីកងកម្លាំងការពារប្រជាជន បានប្រាប់អ្នកសារព័ត៌មានថាក្នុងការវាយ ប្រហារនោះមនុស្ស៦នាក់នៃកងកម្លាំងការពារប្រជាជន ត្រូវបានគេចាប់ខ្លួននិងទាហាន២នាក់ត្រូវបានគេសម្លាប់ ។ ទូរទស្សន៍ម៉ៃយ៉ាវ៉ាឌីនៃក្រុមយោធារដ្ឋាភិបាល បានថ្លែងថាកងកម្លាំងរដ្ឋាភិបាលបានសម្រុកចូលផ្ទះមួយ និង ក្រុមឧទ្ទាមភេរវករពេលនោះបានបាញ់ដាក់មកលើកម្លាំងរបស់ពួកគេវិញជាមួយនឹងអាវុធធុនតូចនិងគ្រាប់បែក ជាច្រើន។ ទូរទស្សន៍ដដែលនោះបានផ្សាយថាគេបានសម្លាប់ក្រុមឧទ្ទាម៤នាក់និងចាប់ខ្លួន៨នាក់ចំណែកកង កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលវិញបានរងរបួសធ្ងន់ធ្ងរ។