សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​២​នាក់​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

0

​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​នេះ ១ មានឈ្មោះ ភាព លី អាយុ ១៧ ឆ្នាំ ២ ឈ្មោះ រឿន សុ​ភ័​ក្ត្រា ហៅ ភិន អាយុ ២១ ឆ្នាំ ជនសង្ស័យ​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ ជ្រៃ ឃុំ ក​ណ្តែ​ក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ WP_20140813_005

ជាក់ស្តែង​នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​បានធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​២​នេះ​បាន តែម្តង​។​WP_20140813_004

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​ដោយ​សមត្ថកិច្ច​បានធ្វើកា​រដក​ហូត​បាន​នូវ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១ កញ្ចប់​តូច ដែលមាន​ទម្ងន់ ០ , ៥ ក្រាម និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​ដោយខេង ខេមរា ​