ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោក ជំទាវ ហេង គីមជី នាព្រឹក ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ បាននាំយកម្ហូបអាហារចម្រុះនិង សម្ភារៈការពារជំងឺ កូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ ១៩នៅក្នុងខេត្តព្រះសីហនុ។
ម្ហូបអាហារនិងសម្ភារៈការពារជំងឺកូវិដ១៩ ដែល លោក ឧកញ្ញ៉ា និងលោកជំទាវនាំយកមកឧបត្ថម្ភដល់ ក្រុមគ្រូពេទ្យកងទ័ពជើងទឹកនាពេលនេះរូមមាន៖ទី១. សាច់ក្រក ១៥០០គីឡូក្រាម. ទី២.ត្រីងៀត ១៥០០គីឡូ
ក្រាម.ទី៣.មីកំប៉ុង ៦០កេះ .ទី៤.អង្ករ ៣តោន.ទី៥.ត្រីខកំប៉ុង ៦០កេះធំ .ទី៦. បន្លែ ១៥០០០គីឡូក្រាម.ទី៧.ទឹក ក្រូច៣០កេះ.ទី បាកាស ៣០កេះ .ទី៩ ខារ៉ាប៉ាវ ៣០កេះ.ទី១០. ទឹកសុទ្ធ ១៥០កេះ.ទី១១ ម៉ាស់ ៦កេះធំ .ទី១២ ទឹកអាកុល ៦០ពីដុង(មួយពីដុងចណុះ៣០លិត្រ).១៣ ស្រោមដៃ ៦កេះធំ .ទី១៤.របាំងមុខ ៦០០ឈុត.ទី១៥.
ដបសំរាដបសំរាប់ បាញ់អាកុល ចំនួន៣០ ដប។
មន្រ្តីយោធាកងទពជើងទឹក មួលដ្ឋានសមុទ្រ ក្នុងពេលទទូលអំណោយ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ កងទ័ពជើងទឹក ដែលចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនា ពេលនេះបែងចែកជា៣ផ្នែក ហើយតាមការ គ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូន ប្រជា ពលរដ្ឋឲ្យបានគ្រប់គ្នាៗទាំងដូសលើកទី១និងដូសលើកទី២ ។
ជាមួយគ្នានេះ ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាម នាយឧត្តមនាវីទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទព័ជើងទឹក បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់ លោក ឧកញ្ញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចំណាយ ធន់ធាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចែករំលែក ឧបត្ថម្ភជួនដល់ ក្រុមកងកម្លាំងគ្រួពេទ្យ កងទ័ពជើងទឹក ដែល កំពង់ បំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការជួយចាក់វ៉ាកសាំង ដូនដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ព្រះសីហនុ ទាំង នេះគឺជាការចូលរូមចំណែក យ៉ាង សំខាន់ជាមួយនិងរាជរដ្ឋាភិបាល ក្នុងពេល ប្រយុទ្ធប្រឆាំង និងជំងឺ ឆ្លងកូវិដ ១៩ ៕នាគសមុទ្រ





































