មនុស្សចំនួន៦នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លូន ពាក់ព័ន្ធធ្វើ សកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំង

ខេត្តព្រះសីហនុ៖លោក ឃាង ភា រម្យ មន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានធ្វើការចាប់ខ្លួនមនុស្ស ចំនួន០៦ នាក់ពាក់ព័ន្ធនឹងសកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំងនិងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
លោក ឃាង ភារម្យ បានបន្តទៀតថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃ។ ដោយ ឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំងនិងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ត្រូវបានអាជ្ញាធរចុះ ចែក ជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។ ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់ សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជា ទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។
បច្ចុប្បន្ន មនុស្សទាំង៦នាក់ខាងលើ ត្រូវបានបញ្ជូនខ្លូនទៅការ អិធិកាដ្ឋាននគបាលក្រុងព្រះសីហនុ
និងកំពង់ធ្វើការសាកសួរដើម្បី ចាត់ការតាមនីតិវិធី៕នាគសមុទ្រ