កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង២០នាទី នៅចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាលគ្រួសក្រហម ភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យលោកតាម្នាក់រងរបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តមាក HYUNDAIនLIBERO ពណ៌ខៀវចាស់ ពាក់ ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 អ្នកបើកបរឈ្មោះ ភោគ វីន ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូម៉ាកហុងដាគុបចង្គៀងមូល ពណ៍ ខៀវពាក់ផ្លាកលេខ ក -1940 ក ឆ1 អ្នកបើកបរឈ្មោះ កឹម ឈឹង ភេទប្រុស អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបាសមត្ថកិច្ច ឃាត់ខ្លួន ។
វត្ថុតាង និង អ្នកបើកបររថយន្តចាប់យកមកអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមនីតិវិធី។





































