ប្រជាពលរដ្ឋសំំណូមពរសមត្ថកិច្ចជួយទប់ស្កាត់ការុករាន្ទលួចឈូឆាយដីព្រៃលិចទឹករបស់លោក ឈ្មួយឈ្មោះថាំង ថយ ដើម្បី ការពារ ដែន ជម្រក ត្រី ពង កូន

ខេត្តកំពង់ធំ : ល្បី ឈ្មោះថាំង ថយជាឈ្មួញជើងខ្លាំង ខាងកាប់បំផ្លាញ ជួសឆាយរុករាន្ទដីព្រៃ លិចទឹក ដែលជាជម្រកមឆ្ឆាជាតិពងកូន នៅខាងលិចបឹងរៀលចំងាយប្រហែល1000មពី តែពុំមានសមត្ថកិច្វស្ថាប័នណាហ៊ានបង្រ្កាបនោះឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី 26 ខែមិថុនាឆ្នាំ 2020 មួយក្រុមការងារព័ត៌មានបានចុះទៅកន្លែងហេតុការណ៍ផ្ទាល់ បានជួបប្រទះនិងបុគ្គល 3 នាក់ដែលកំពុងតែធ្វើសកម្មភាពកាប់បំផ្លាញរុករានដីព្រៃលិចទឹកខុសច្បាប់ ថ្នាក់ពេលដែលក្រឡេកឃើញ ក្រុមការងារសារព័ត៌មាន អ្នកទាំងបីនាក់ក៏បានដាក់មេប្រូចបាត់ស្រមោលទៅ។តាមប្រភពពីបងប្អូនប្រជាពរដ្ឋបានរៀបរាប់ប្រាប់ថា ដីនៅតំបន់បឹងរៀបប្រទះចៀលនេះ ពុំមានប្រជាពលរដ្ឋ ណា ហ៊ានឈូសឆាយនោះទេ គឺមានតែក្រុមឈ្មួញដែលមានការត្រូវរ៉ូវគ្នាជាមួយជំនាញបានឃុបឃិតគ្នា ជាមួយលោក ថាំង ថយ រស់នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួយមនុស្ស3នាក់ឲ្យកាប់ព្រៃលិចទឹកដើម្បីយកមកធ្វើជាកម្មសិទ្ធ។
លោកអុំ ម្នាក់ ធ្វើស្រែក្បែរតំបន់បេងរាល.បានបញ្ជាក់ថា លោកថាំង ថយ និងបក្សពួករបស់គេជាច្រើននាក់ទៀត.ពិតជាមាន អំណាច អាចទិញតួនាទីរបស់ សមត្ថកិច្ចជំនាញជលផល និងជំនាញផ្សេងៗ មិនឲ្យងើបមុចរួចនិងអំណាចលុយរបស់ខ្លួន និងពុំមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្រ្លាននោះឡើយ តែបងប្រជាពលរដ្ឋ រកព្រឹកខ្វះល្ងាច ហ៊ានតែកាប់តែមួយតារាងម៉ត្រែ និងមានដិកាតាមដល់ផ្ទះ។

មហា ជន បាន កោតសរសើរ ចំពោះ សមត្ថកិច្ច ជលផល ដែលចេះបៅដោះឈ្មួញដោយមិនចេះអៀនខ្មាស់ ប ណ្តែតបណ្តោ យឲ្យ មានការកាប់បំផ្លាញដីព្រៃលិចទឹក ដែលជាសម្បត្តិធនធានធម្មជាតិ និងសំណូមពរ ឲ្យថ្នាក់ដឹកនាំ គ្រប់ស្ថាប័នពាក់ព័ន្ឋ មេត្តាជួយការពារទប់ស្កាត់ ឲ្យបាន ទាន់ពេលវេលាផង៕ដោយវណ្ណ: កិត្តិស័ក