លោកតុប កក្តដាៈ មន្រ្តីបរិស្ថានបាញ់ពលរដ្ឋលួចអាឈើក្នុងដែនអភិរក្សព្រៃអង់តែនគឺជាសិទ្ធការពារខ្លួន

0

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បណ្តាលមកពីពលរដ្ឋម្នាក់ ត្រូវបានរងគ្រោះដោយសារគ្រាប់ កាំភ្លើងរបស់មន្រ្តីបរិស្ថាន ចំណុះឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំ ខណៈពេលដែលជនរងគ្រោះម្នាក់នេះ កំពុងតែលួចចូលទៅកាប់អាឈើក្នុងដែលអភិរក្សព្រៃអង់តែន ស្ថិតនៅត្រពាំងឳឡឹក ស្រុកសន្ទុក ខេត្តកំពង់ធំ។

ហេតុការណ៍ បានការបាញ់ប្រហារទៅលើ ពលរដ្ឋដែលបានចូលអាឈើ ក្នុងព្រៃហាមឃាត់ បានកើតឡើង កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះ របួសចំត្រង់ភ្លៅខាងឆ្វេង ខណៈនេះកំពុងតែសម្រាកព្យាបាលរបួសនៅ គ្លីនឹកឯកជនមួយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា តាមទូរស័ព្ទ កាលពីវេលាម៉ោង១.៤៥ននាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ ថា ករណីមានការបាញ់មកលើពលរដ្ឋ គឺជាសិទ្ធការពារខ្លួន  ដោយសារករណីកន្លងមក មានករណីអ្នកអាឈើ បានកាប់មកលើ់មន្រ្តីបរិស្ថានរូបនេះ បណ្តាលឲ្យរបួសបែកក្បាលម្តងរួចមកហើយ  ទើបបានបាញ់ការពារខ្លួន ។ 

លោក តុប កក្តដា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មន្រ្តីបរិស្ថានប្រចាំការនីស្នាក់ការចំនួន២នាក់ បន្ទាប់ពីលឺសូរ សំលេងអាឈើ មន្រ្តីបរិស្ថានម្នាក់បានចូលក្នុងព្រៃទៅមើល ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាព អាឈើ ខណៈនេះមន្រ្តីបរិស្ថានបាន ប្រាប់ឲ្យជនសង្ស័យទាំង២នាក់ ទម្លាក់ម៉ាស៊ីនអាឈើចុះ តែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយ បែរជាគ្រវីម៉ាស៊ីនតម្រង់មកមន្រ្តីបរិស្ថាន ខណៈនោះមន្រ្តីអភិរក្សបាន បាញ់កំភ្លើងបង្អើលតែ គ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឲ្យរបួសតែម្តង លោកតុប កក្តដា ថាបើមានចេតនាបាញ់ សម្លាប់គឺស្លាប់បាត់ហើយ តែនេះគឺជាការពារខ្លួន ប្រសើរជាងត្រូវគេកាត់និងម៉ាស៊ីអាឈើ ព្រោះជាមុនសញ្ញាចាស់ធ្លាប់បង្ករហេតុម្តងមកហើយ គឺត្រូវការពារខ្លួនរួចចាំដោះស្រាយគ្នា តាមនិតិវិធីច្បាប់ ។

តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ  ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរបួសដោយសារគ្រាប់កំាភ្លើង មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសុភមង្គល  ឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ចំណែលមន្រ្តីបរិស្ថាន ដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថា ការពារខ្លួននោះ មានឈ្មោះចក់ សុជាតិ រស់ភូមិសរជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីមានការហេតុការណ៍ បាញ់ពលរដ្ឋលោក ចក់ សុជាតិ បានមកផ្ទះ ទើបមន្រ្តីនៃស្នងការនគរបាលខេត្តកំពង់ធំ បាននាំខ្លួនមកស្នងការដើម្បីដោះស្រាយ។   ដោយ ប៊ុន រដ្ឋា