បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់របួសនៅស្រុកសន្ទុក

កំពង់ធំ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់របួសកាលពីថ្ងៃទី ២៦ខែ មិថុនា ឆ្នាំ២០២១វេលាម៉ោង១៣៖៣០នាទី នៅព្រៃអង់តែន ចំណុចអូរព្រួស(តំបន់ត្រពាំងឪឡឹក ភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះប៉ុន ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះចក់ សុជាតិ ភេទប្រុសអាយុ២៥ ឆ្នាំជាមន្ត្រីបរិស្ថាននៅស្នាក់ការអូរតាព្រហ្មត្រូវបានឃាត់ខ្លួន។

តាមការបញ្ជាក់របស់ជនរងគ្រោះឈ្មោះប៉ុន ផល្លា បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨ ព្រឹកខ្លួនរួមមានគ្នា៤នាក់
១.ឈ្មោះ ប៉ុន ផល្លា(រងគ្រោះ) ២.ឈ្មោះ ងួន ម៉េងហ័ង ភេទប្រុស ៣.ឈ្មោះ ខឿន ភេទប្រុស ៤.ឈ្មោះ រិន រ៉ាក់ ភេទប្រុស បានបេីកគោយន្តកន្ត្រៃយ៍ចំនួន៣គ្រឿងទៅរកអុសនៅតំបន់កេីតហេតុខាងលេីដោយមានរណាយន្ត២គ្រឿង ដោយខ្លួននឹងឈ្មោះរិន រ៉ាក់បេីកគោយន្ត១គ្រឿងមានរណាយន្ត១ ។ ឈ្មោះ ងួន ម៉េងហ័ង និងឈ្មោះ ខឿន បានបេីកគោយន្តម្នាក់១គ្រឿងនិងរណាយន្ត១គ្រឿង ទៅដល់កន្លែងកាប់អុសវេលាម៉ោង១០ បានយកគោយន្តទៅផ្ញេីរម្ចាស់ខ្ទមមិនស្គាស់ឈ្មោះនៅតំបន់ត្រពាំងឪឡឹក ពេលដល់កន្លែងកាប់អុសខ្លួនបានទៅ២នាក់ រិន រ៉ាក់ ហេីយឈ្មោះ ហ័ងនិងឈ្មោះ ខឿនកាប់ចំងាយពីគ្នា១០០ម៉ែត្រ ពេលកំពុងកាប់អុសបានប្រហែល១ម៉ែត្រគីមនៅ ម៉ោងប្រហែល១៣៖១៥ នាទីក្នុងពេលកំពុងកាត់ស្រាប់តែឃេីញមន្ត្រីបរិស្ថានម្នាក់ស្លៀកពាក់ខោអាវប៉ារ៉ាក្រឡាល្អិតពណ៍ស្លឹកឈេីចាស់ខ្ចី(ជាឯកសណ្ឋានបរិស្ឋាន)ដោយមានអាវុធវែង១ដេីមដៃឆ្វេងកាន់ខាមុខបង់ដៃស្តាំកាន់កន្លែងកៃ ជននោះមានមាឌធាត់ល្មមកំពស់ប្រែល១,៦៥ម ដេីរ លបៗមករកខ្លួនកំពុងកាត់អុសចំងាយ៥ម៉ែត្រ ដោយឃេីញដូច្នេះក៏បានប្រាប់ឈ្មោះ រិន រ៉ាក់ អោយរត់មិនចំណែកខ្លួនរត់ក្រោយ បានចំងាយ៣ម៉ែត្រមន្ត្រីបរិស្ថាននោះរត់ដេញតាមក្រោយឃេីញដូចនោះខ្លួនទំលាក់រណាយន្តចោលហេីយរត់បានចំងាយ២ម៉ែត្រមន្ត្រីបរិស្ថានបាញ់មួយគ្រាប់ត្រូវភ្លៅឆ្វេងបណ្តាលដូលលេីដី ហេីយដោយភ័យពេកងេីបរត់ទាំងជេីងរបួស បានរត់មកជួបម្ចាស់ខ្ទមឈ្មោះរេីនអោយជូនមកផ្ទះនិងទៅពេទ្យ។

ក្រោយទទួលព័ត៌មានខាងលេី សមត្ថកិច្ចជំនាញបច្ចេកទេសខេត្ត ស្រុក ជំនាញសេីុបអង្កេតព្រហ្មទណ្ឌកំរិតស្រាល សហការណ៍ជាមួយ សមត្ថកិច្ចដែនដី ដោយមានការសំរបសំរួលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំតាមរយ:ទូរស័ព្ធលេខ០៧៨ ៧០០០១៨ ។ការពិនិត្យស្នាមរបួស ជនរងគ្រោះមាន ស្នាមរបួសដោយត្រូវគ្រាប់កាំភ្លេីងលេីភ្លៅឆ្វេងចំនួន២កន្លែង។ស្នាមគ្រាប់ចូលពីភ្លៅក្រោយ១កន្លែង ស្នាមគ្រាប់ចេញបែកធ្លាយមានទំហ៑ុធំនៅភ្លៅផ្នែកខាងមុខ។ ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរអោកត់សំគាល់។

យោងតាមការស្រាវជ្រាវជុំវិញកន្លែងកេីតហេតុនឹងស្នាមរបួសលេីជនរងគ្រោះយេីងសនិ្នដ្ឋានជនរងគ្រោះពិតជារងរបួសដោយសារគ្រាប់កាំភ្លេីង។ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានបំពេញសំណុំចាត់ការតាមនីតិវិធី។