បុរសម្នាក់ចងកស្លាប់នៅស្រុកស្ទោង

កំពង់ធំ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៥.៥០នាទី មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស ធាន់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការបំភ្លឺពីឈ្មោះ ប៊ុយ ជឿន អាយុ ៥៥ឆ្នាំ ជាប្រពន្ធរបស់ សពបានបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំហើយដែលគាត់បានយកឈ្មោះ ស ធាន់ ជាប្តី តែពុំមានកូនទេនិងជាមនុស្សញៀនស្រាសជាប្រចាំ ហើយក៍ធ្លាប់ប្រើអំពើហិង្សាផងដែរ ។លុះដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ប្តីគាត់ស្រវឹងបានរករឿងរកវាយតប់គាត់ ហើយគាត់បានចុះទៅនៅផ្ទះបងប្អូន ហើយប្តីគាត់ដេកម្នាក់ឯង។លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោងប្រហែល ៥៖៣០នាទីព្រឹកស្រាប់តែមានគេមកប្រាប់ថា ប្តីរបស់គាត់ ចងកនៅលើផ្ទះ ស្លាប់ទៅហើយនិងបានរាយការណ៍ជូនអាជ្ញាធរអោយបានដឹងតែម្តង។

ក្រោយពីទទួលពត៌មានកម្លាំងសមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ ឃើញថាសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថាជនរងគ្រោះស្លាប់បណ្ដាលមកពី ធ្វើអត្តឃាតចងក។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។