គិតត្រឹមថ្ងៃទី២៧មិថុនាម្សិលម៉ិញ អ្នកវិជ្ជមានកូវីដ-១៩ កើនឡើង៣១នាក់

ខេត្តស្ទឹងត្រែង៖អ្នកវិជ្ជមានកូវីដ-១៩ រកឃើញកើនឡើងបន្ថែមទៀត នៅរសៀលថ្ងៃទី២៧មិថុនាម្សិលម៉ិញ ខណៈអ្នកឆ្លងសរុប១៨៩នាក់ ស្រី៩២នាក់ អ្នកជាសះស្បើយ១៣នាក់ស្រី០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល១៧៦នាក់ ស្រី ៨៦នាក់ ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បន្ទាប់ពីក្រុមការងារគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី លើប្រជាពល
រដ្ឋសរុបចំនួន៣១នាក់ ។ ដោយឡែកបច្ចុប្បន្ន ក្រុមការងារគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយ និងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ដើម្បីយកសំ
ណាកវិភាគ ។

គួរបញ្ជាក់ថាៈក្រោយការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩យ៉ាងខ្លាំងនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងបន្តចូលដល់ទីតាំងផ្សារសាមគ្គីខេត្តស្ទឹងត្រែងនោះមក ហាងលក់ភេសជ្ជៈគ្រប់ប្រភេទ ភោជនីយ
ដ្ឋាន កន្លែងលក់ដូរ និងផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបានបិទជាបណ្តោះអាសន្នតាមការណែនាំរបស់រដ្ឋបាលខេត្ត នឹងមានការបើកឡើងក្រោយការជូនដំណឹងពីរដ្ឋបាលខេត្ត ។ ក្នុងនោះផងដែរ ក៏ការជូនដំ
ណឹងស្តីពីការបិទបំរាមគោចរ ដោយផ្អាកការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងតទៅ ៕