កំពង់ឆ្នាំង៖ បុរសម្នាក់ជាអ្នកបើកបររថយន្តបានស្លាប់បាត់បង់ជីវិតក្រោយគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើង ខណៈកំពុងបើកបរ រថយន្តបែកកង់រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់យ៉ាងអណោចអធម ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨៖៥០ នាទី យប់នៅចំណុចភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជា សុវណ្ណដេត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាក កាមារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9148 បើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះបើកមកដល់ចំណុចខាងលើក៏បែកកង់រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់អ្នកបើកបរក្នុងរថយន្ដតែម្ដង ។
ក្នុងករណីខាងលើរថយន្តអគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ប្រើប្រាស់អស់ ទឹកមួយ រថយន្តទើបរលត់ទាំងស្រុង ៕





































