រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន០២នាក់ទៀត

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាករកឃើញវិជ្ជមានកូវិដ១៩ចំនួន០២នាក់ ស្រី០១នាក់ ដែលមានឈ្មោះ សុខ សុភី ភេទស្រី អាយុ ៤២ឆ្នាំ ជាមន្រ្តីអនាម័យនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្ត ព្រះវិហារ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ២/ នេ វីន ភេទប្រុស រស់នៅភូមិស្វាយដំណាកថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
គិតរហូតដល់ពេលនេះ មានអ្នកវិជ្ជមានកូវីដសរុប៧៧នាក់ និងជាសះស្បើយសរុប៣៥នាក់។