ជិត២០០នាក់ផ្តល់សំណាក ,វិជ្ជមាន៧៧នាក់, ខណះផ្ទុះកូវីដ១៩ នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង និង៧កន្លែងទៀតនាក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ផ្ទុះកូវីដ១៩ សហគមន៍នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង នៅកណ្តាលក្រុងនិង៧កន្លែងទៀតនាក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ ទើបនៅល្ងាចនិងយប់នោះនិងថកងៃបន្ទាប់ មានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជិត២០០នាក់ផ្តល់សំណាក។
នក្នុងនោះ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន៧៧នាក់ ហើយបញ្ជូនទៅពិនិត្យ ព្យាបាលនៅមណ្ឌលព្យាបាលសាលាសុខាភិបាល ទឹកថ្លានិងមណ្ឌលព្យាបាលកងវ៉ា។
និងជាង១០០នាក់ទៀតត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះឬកន្លែងផ្ទាល់ខ្លួន ។
ក្នុងនោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានបិទទីតាំងនានានៅក្រុងសិរីសោភ័ណ ដែលជាទីប្រជុំខេត្តបន្ទាយមានជ័យតាំងពីល្ងាចថ្ងៃទី២៧ខែមិថុនា មក ។
នេះបើតាមលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណអោយដឹងកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ ។
លោកបានបន្តថា ៖ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ពិសេសគ្រូពេទ្យជួរមុខ បានយកសំណាកលើអ្នកពាក់ព័ន្ធដែលប៉ះណាល់ផ្ទាល់នឹងអ្នកជម្ងឺកូវីដ១៩ សហគមន៍ចំនួនជិត២០០នាក់ ។ និងជិតនាក់ទៀតក៏បានទាមទារអោយគ្រូពេទ្យយកសំណាកពួកគេដែរនៅថ្ងៃស្អែកនិងបន្តទៅទៀត ។
លោកវេជ្ជបណ្ឌិតអ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណអោយដឹងថា ៖ ក្នុងចំណោមអ្នកផ្តល់សំណាកជិត២០០នាក់នោះ គេបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនដល់៧៧នាក់ ។
ក្នុងនោះមានមនុស្សចាស់ ស្រីនិងកូនក្មេង ។ដែលក្នុងនោះភាគច្រើនជាស្ត្រីនិងនារី បុរសបម្រើការក្នុងសណ្ថាគារ ភោជនីយដ្ឋាននិងខារ៉អូខេរងរឿង ។
មកទល់ពេលនេះដែរ រដ្ឋបាលខេត្កក៏បានបានបិទទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង ,កន្លែងជួសជុលរថយន្ត២កន្លែង និងហាងសាឡន /ផ្ទះជួល ផ្ទះប្រជាពលរដ្ឋ៧ កន្លែងផងដែរ ។
លោកវេជ្ជបណ្ឌិតក៏ព្រមានដែរថា អ្នកដែលលទ្ធផលតេស្តអវិជ្ជមានក៏ត្រូវអនុវត្តវិធានណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនអោយនៅដាច់ដោយឡែកនិងធ្វើចត្តាឡីស័ក ។
លោកបង្ហើបដែរថា មកទល់ពេលនេះ ក្រុមគ្រូពេទ្យរបស់លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ ហើយវិធានការតឹងរ៉ឹងត្រូវបន្តធ្វើ ពុំនោះទេ នឹងឆ្លងរាលដាល ហើយមន្ទីរពេទ្យក៏ត្រូវបិទដែរ ។
ជាមួយគ្នានោះ វិធានការរដ្ឋបាលលើផ្នែកខ្លះនៃក្រុងសិរីសោភ័ណក៏ត្រូវបានដាក់ឡើងវិញ ។
ជាងនេះទៅទៀត រដ្ឋបាលខេត្ត ក៏រំលឹកនិងបញ្ជារអោយពង្រឹងការអនុវត្តនិងចាត់វិធានរបស់សារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០២សេណនាចុអថ្ងៃទី៣១ខែមិនាឆ្នាំ២០២១ និងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ស្តីពីការជម្រុញការអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ទាំងដុំ ទាំងរាយនៅតាមបណ្តាឃុំ សង្កាត់ ភូមិនៅទូទាំងក្រុង ក្រុង ។
សូមបញ្ជាក់ដែរថា ឆ្លើយតបស្ងានភាពធ្ងន់ធ្ងរនៃការផ្ទះជម្ងឺកូវីដ១៩ នៅកណ្តាលក្រុងសិរីសោភ័ណនេះ ឯកឧត្ដម អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង និងក្រុមការងារបានចុះត្រួតពិនិត្យនិងវាត់វិធានការនានា ។ក្នុងនោះ គណៈបញ្ជាការកងឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណ ក៏បានប្រជុំបន្ទាន់ដើម្បីចាត់វិធាននិងគ្រប់គ្រង់ស្ថានការណ៍ ។
រដ្ឋបាល ខេត្តបន្ទាយមានជ័យសង្ឃឹម យ៉ាង មុតមាំ ថា បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ និងចូលរួម អនុអនុវត្តយ៉ាងយកចិត្តទុកដាក់និង អនុវត្ត នូវ វិធានការ ការពារ របស់ រាជរដ្ឋាភិបាលនិង តាមការណែនាំ របស់ ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់៕ដោយ៖ឃិន គន្ធា