​ឈើ​គ្រញូង​៣៥​ដុំ​និង​កម្មករ​លីសែង​៦​នាក់​ត្រូវបាន​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​បង្ក្រាប​នៅ​ជើងភ្នំ​ដងរែក​

0

​ខេត្តបន្ទាយមានជ័យ​៖ ឈើ​គ្រញូង​៣៥​ដុំ​រួមទាំង​កម្មករ​លីសែង​៦​នាក់ ត្រូវបាន​កំលាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​បង្ក្រាប​ចាប់បាន​និង​ឃាត់​នៅ​រសៀល​ម៉ោង​១.៣០​នាទី​ថ្ងៃទី​១៣​សីហា​២០១៤​នៅក្បែរ​ព្រំដែន​នៅ​ខាងជើង​បង្គោល​លេខ​២៧​ចំណុច​អូរ​តា​ទ្រី​ស្ថិត​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ IMG-20140813-WA0027 IMG-20140813-WA0025 IMG-20140813-WA0026 IMG-20140813-WA0023

លោក​ឧត្ដមសេនីយ៍ត្រី សំ ជិត ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរ​បា​លេ​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ការងារ​ព្រំដែន ប្រាប់ថា​: ដោយមាន​ការណែនាំ​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​គ​ណះ​អភិបាលខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បានដាក់​វិធាន​យ៉ាង​តឹងរឹង ហើយ​មេបញ្ជាការ​វរៈ​សេនា​តូ​ចនគ​បាល​ការពារ​ព្រំដែន​គោក​ក្នុងភូមិ​សាស្ដ្រ​ខេត្ត វរៈ​សេនា​តូ​ចនគ​បាល​ការពារ​ព្រំដែន​

គោក​លេខ​៨០៧ បាន​ដឹកនាំ​កំលាំង​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ប្រទះឃើញ​ឈ្មួញ​នាំចូល​ឈើ​គ្រញូង​ពី​ប្រទេស​ថៃ​ចំនួន​៣៥​ដុំ និង​ឃាត់​បាន​កម្មករ​ស៊ីឈ្នួល​លីសែង​ចំនួន​៧៦​នាក់​ឈ្មួញ​គេចខ្លួន​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​ចាប់ខ្លួន​។ លោក​ឧត្ដមសេនីយ៍ត្រី សំ ជិត បាន​បន្តថា​ចំពោះ​ឈើ​គ្រញូង​ចំនួន​៣៥​ដុំ​និង​កម្មករ​ចំនួន​៦​នាក់​ត្រូវបាន​នាំយកទៅ​រក្សាទុក ទីបញ្ជាការ​វ​រះ​សេនា​តូ​ចនគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ដើម្បី​បញ្ជូន​ទៅខាង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​ដោយ​:​ឃិន គ​ន្ធា​