​រកឃើញ​ឈើប្រណិត​ជាច្រើន​ដុំ និង ឃាត់ខ្លួន​ជា​ជាតិ​វៀតណាម​២​នាក់​

0

​សៀមរាប​៖ សមត្ថកិច្ច​ចំរុះ រួមមាន​តំណាង​អយ្យការ និង រដ្ឋបាល​ព្រៃឈើ ព្រមទាំង​នគរបាល​ប៉ុស្តិ​បានធ្វើ​ការឆែកឆេរ​អ្នក​ជួល​ផ្ទះល្វែង​ក្នុង​បូរី​សៀង​ណាំ រកឃើញ​ឈើប្រណិត​ជាច្រើន​ដុំ និង គ្រឿង​សង្ហា​រឹម​មួយចំនួន ព្រមទាំង​ឈានទៅ​ឃាត់ខ្លួន​អ្នក​ស្តុ​ប​ឈើ​ខុសច្បាប់​ជា​ជនជាតិ​វៀតណាម​ស្រី ប្រុស​២​នាក់​ផងដែរ​។ ហេតុ​ការបង្ក្រាប​ឈើ​ខុសច្បាប់​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​នៅ​ចំនុច​ផ្ទះល្វែង​ក្នុង​បុរី​សៀង​ណាំ ស្ថិតក្នុង​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​ ​P1040706

​លោក ម៉ែន វុទ្ធី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​មាន​ប្រាប់ថា ដោយមាន​បណ្តាញ​រាយការណ៍​មក​ថា ផ្ទះល្វែង​នេះ​មាន​ការប្រមូលទិញ​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ រួចហើយ​ពួកគេ​ធ្វើការ​ដុសខាត់​ដើម្បី​ដាក់​កេះ​យកទៅលក់​នៅក្រៅ​ប្រទេស​ក្នុងតម្លៃ​ខ្ពស់បំផុត​។ លោក​បន្តថា ដោយ​ឃើញ​ភាពជាក់ស្តែង​យ៉ាង​ដូច្នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្តសៀមរាប បាន​រាយការណ៍​ទៅ​តំណាង​អយ្យការ​នៃ​P1040707

សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​ឆែកឆេរ ហើយក៏​រកឃើញ​ឈើ​ជាច្រើន​ដុំ​ដូចជាៈ​ឈើ​គ្រញូង​ចំនួន​២៣០​គីឡូក្រាម ស្មើនឹង ០,១៩១​ម៉ែត្រគូប , ឈើ​ពក​ម្រះព្រៅ​ចំនួន​៥​ដុំ ស្មើនឹង ៧០០​គីឡូក្រាម ,​ឈើ​ធ្នង់​៣​សន្លឹក ស្មើនឹង ០,៣០០​ម៉ែត្រគូប​, ឈើ​កកោះ​២២​ដុំ ស្មើនឹង ០,៩០០​គីឡូក្រាម និង គ្រឿង​សង្ហា​រឹម​ជាច្រើន​ទៀត ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ឈើ​ជា​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ ទី​១ .​ឈ្មោះ ជិ​ញ ចន្ថា ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ និង ទី​២​ឈ្មោះ ចាង វ៉ាង​តា​យ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះល្វែង​ជួល​ក្នុង​បុរី​សៀង​ណាំ ។​P1040711

​ ​លោក​បន្តទៀតថា ការចុះ​ឆែកឆេរ​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះ​ ​រាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ព្រមទាំង​ ​នគរបាល​ប៉ុស្តិ​សង្កាត់​ជ្រាវ ។ ប​ច្ច​ប្បន្ន​នេះ ម្ចាស់​ឈើ​ទាំងពីរ​នាក់​កំពុង​ត្រូវបាន​នាំខ្លួន​មក​សួរ​នាំនៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​រីឯ​ឈើ​ទាំងនោះ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​រឹបអូស​បាន​ចំនួន​២​ឡាន យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​កំ​ព្រុំ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​រងចាំ​ម្ចាស់​ឈើ​បង់​ផាកពិន័យ​៕​