​​ប៉ូ​លី​ស៏​ស្រុក​សំ​រោងទង​បង្ក្រាប​ក្រុម​គ្រឿងញៀន​មួយក្រុម​ដកហូត​ថ្នាំញៀន ចំនួន​១៣​កញ្ចប់​ធំ​

0

​ ​ ​កំពង់ស្ពឺ​=​ជនសង្ស័យ​៤​នាក់​ដែល​បាន​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ត្រូវបាន​ប៉ូ​លី​ស៏​ស្រុក​សំរោង​ទង​ធ្វើការ​បង្ក្រាបបាន​ខ​ណះ​ពួកគេ​កំពង់​ប្រើប្រាស់​នៅផ្ទះ​ជ​នស​ង្ស​យ័ ទី​១.​ឈ្មោះ ហេង សៀង ប្រុស​អាយុ​២១ ឆ្នាំ ទី​.២​ឈ្មោះ គង់ ប៊ុនធឿន ប្រុស​អាយុ ២១​ឆ្នាំ ទី​៣​ឈ្មោះ ឈិ​ត វិ​ឆ​យ័ ហៅ​អា​ញ៉ា​ញ់ ប្រុស​អាយុ ២៦ ឆ្នាំ អ្នក​ទាំង​៣​រស់ក្នុង​ភូមិ ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​៤ ឈ្មោះ យ៉ា​ត ប៊ុន​ប្រុស​អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ ដកពរ ឃុំ​វ​ល្ល័ ស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ អ្នក​ទាំង​៤​ត្រូវបាន សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បានជា បន្តបន្ទាប់ ព្រមទាំង​ដកហូត​បាន​នៅ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​១៣ កញ្ចប់ និង​ឧបករណ៍​ឆ្នៃ​ជក់​មួយចំនួនធំ ។​IMG-20140812-WA0009

ជ​នស​ង្ស​យ័​បាន​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។​ លោក វរសេនីយ៍ត្រី ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង បាន​ឲ្យ ដឹងថា ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឩ ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ លោក​បាន​ដឹកនាំ​ជំនាញ​ចុះ​ប្រ​ត្តិ​ការបង្ក្រាប​នៅតាម​គោលដៅ​ដែល​ស​ង្ស​យ័​មាន​ករណី​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​។IMG-20140812-WA0001

​ជាក់ស្តែង កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៤ កន្លងទៅ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ប៉ុ​ស្តិ៏​ត្រពាំង​គង បានធ្វើ​ការតាមដាន​ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​នេះ​បាន​នៅក្នុង ភូមិ​ព្រៃ ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ ​

ក្នុង កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់ បាន​ហើយ​នោះ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន ប្រព្រឹត្ត​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​។ ​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​រសើប​នា​ពាក់កណ្តាល​ឆ្នាំ​២០១៤​នេះ​ដោយសារតែ​គ្រឿងញៀន​បាន​ហក់​ចូល​IMG-20140812-WA0008 - Copy

វាយលុក​ទីផ្សា​តាម​ជនបទ​ដោយបាន​ពង្វក់​ក្រុម​ក្មេងៗ​តាម​ភូមិ​ឲ្យ​ក្លាយ​ក្មេង​ញៀន​ថ្នាំ​វង្វេងវង្វាន់​បាត់បង់​ស្មារតី និង​ងាយ​ក្លាយខ្លួន​ទៅជា​ជនល្មើស ថែមទាំង​បង្ក​អស្ថេរភាព​ក្នុង​មូលដ្ឋាន យ៉ាងធ្ងន់ធ្ងរ​។ ជា​ញឹកញាប់​ជន​ជួញដូរ​គ្រឿងញៀន​មួយ​តែង​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​សំណាញ់​ច្បាប់​ដោយសារតែ​មូល​ថា​ជន នោះ​ជា​ជនរងគ្រោះ​ដោយសារ​គ្រឿង ញៀ​ង​ទៅវិញ ។​ ​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្ត ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕​