អតីតយុទ្ធជនពិការឈ្មោះ លឹង លាវ អាយុ៥៦ ឆ្នាំបានទទួលខ្នងផ្ទះទី ១៩៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នឹងទទួលជំនួយឧបត្ថម្ភបន្ថែម

នៅរសៀលថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១
អតីតយុទ្ធជនពិការឈ្មោះ លឹង លាវ អាយុ៥៦ ឆ្នាំ (អតីតមន្ត្រីនគរបាលស្រុកស្ទោង ) នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី ១៩៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នឹងទទួលជំនួយឧបត្ថម្ភបន្ថែមរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជចន្ទមុន្នី មានរទេះរុញសំរាប់ជនពិការចំនួន១គ្រឿង អង្ករចំនួន ៥០ គីឡូក្រាម មីចំនួន២កេស ទឹកត្រីចំនួន១យួរ ត្រីខកំប៉ុងជំនួញ១យួរ និងថវិកាមួយចំនួនផងដែរ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។