រតនគិរី៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ឃាត់ខ្លួននគរបាលអន្តោប្រវេសន៍២រូបរួចដោះលែងវិញសង្ស័យលក់ឧត្តមគតិទៅឈ្មួញរត់ពន្ធឈើប្រណិតខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។
ដោយមូលហេតុកម្លាំងរបស់លោក សុខ រ័ត ប៉ូលិសប្រឆាំងបទល្មើស របស់អគ្គស្នងការនគរបាលជាតិ ជាមួយកម្លាំងប៉េអ៊ឹមរបស់ស្រុកបរកែវ ដែលបានធ្វើសកម្មភាពដេញប្រផាប់ចាប់ប្រភីង តាមរថយន្តដឹក ឈើពីស្រុកបរកែវខេត្តរតនៈគីរី ដល់ក្នុងបន្ទាយប៉ូលិសអន្តោប្រវេសន៍ រហូតចាប់នាំខ្លួនមន្ត្រីប៉ូលិស២រូបមកកាន់ស្នងការដ្ឋានខេត្តរតនៈគីរី ដោយចោតប្រកាន់ថា មន្ត្រីប៉ូលិសអន្តោប្រវេសន៍២រូបរារាំងបេសកម្មកាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៤ ។
បន្ទាប់ពីមានការសាក់សួរបំភ្លឺចំពោះករណីរួចមក ឃើញពុំមានការពាក់ព័ន្ធនិងនិងមន្ត្រីប៉ូលិសអន្តោប្រវេសន៍២រូបនេះទេ ។ អមសាលាដំបូងខេត្តរតនៈគីរី នែនាំអោយនគរបាល ព្រហ្មទ័ណ្ឌវិនិច្ឆ័យតាមហេតុការជាក់ស្តែង ដោយបង្គាប់អោយនគរបាលព្រហ្មទ័ណ្ឌសួនាំទៅលើ អក្នដែល ដេញ់រថយន្តដឹកឈើដំបូងគឺមានឈ្មោះ ស៊ីម សីហា (ហៅ ម៉ៅ)ជាអក្នកាន់សេដ្ឋកិច្ចអោយឈ្មោះសុខ រ័ត ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់អគ្គស្នងការនគរបាលជាតិ និងមន្ត្រីប៉េអ៊ឹមស្រុកបរកែវជាបន្តទៀត ។
ទាំងអស់នេះបានមកពីការអោយដឹងពីលោក វរៈសេនិយ៍ឯក ផែន ឌីណាស្នងការរងទទួលផែន ព្រហ្មទ័ណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តរតនៈគីរីនាថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤នេះតែម្តង ។ លោកវរៈសេនិយ៍ឯក ផែន ឌីណា បន្តថាៈ បច្ចុប្បន្នយើងបានកំពុងបន្តការសាក់សួរឈ្មោះ ស៊ីម សីហាហៅ(ម៉ៅ)និងមន្ត្រីប៉េអ៊ឹមស្រុកបរកែវ ជាបន្តទៀតដើម្បីរកយុត្តិធម៏ ជូនមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ជាសវាងកុំអោយ មន្ត្រីប៉ូលិសសេដ្ឋកិច្ចនិងមន្ត្រីប៉េអ៊ឹមស្រុកបរកែវ យកគុំនុំផ្ទាល់ខ្លួនមកផ្តួលនិងទំលាក់ កំហុសលើប៉ូលិសអន្តោប្រវេសន៍ស្លូតត្រង់ ។
ដោយទ្បែកបើតាមការអោយដឹងពីមន្ត្រីប៉ូលិសរងគ្រោះនោះថា ពួកយើងគ្រាន់តែសួរនាំមើលពី មូលហេតុ ដែលខាងប៉េអ៊ឹមនិងប៉ូលិសសេដ្ឋកិច្ចដេញ់ចូលក្នុងបន្ទាយរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯរឿង ដែលជនសង្ស័យកិចខ្លូននោះ គឺធ្វេសប្រហែស់របស់ប៉េអ៊ឹមស្រុកបរកែវនិងប៉ូលិសសេដ្ឋកិច្ចវិញទេ ពីព្រោះ ខៈណៈនោះប៉េអ៊ឹមស្រុកបរកែវនិងប៉ូលិសសេដ្ឋកិច្ចជាអក្នគ្រប់គ្រងស្ថានភាព ដោយខ្លួនឯង ។ បើថ្នាក់លើមិនពិចារណាលើបញ្ហានេះ ពិតជាធ្វើអោយអក្នស្លូតត្រង់រងគ្រោះ ចំណែកឯអក្នមានខ្សែធំអាងខ្នង មានព្រៀបទាំងបំពាន ។