​​ស្រុក​ខ្សាច់កណ្តាល​ជា​ធុងសំរាម​សម្រាប់​ក្រុម​ឃាតករ សម្លាប់​មនុស្ស​យក​បោះចោល​

0

​ ​ កណ្តាល ៖ ជា​បន្តបន្ទាប់​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុម​ឃាតក សម្លាប់​មនុស្ស​ពី​តំបន់​ផ្សេង​រួច​យកទៅ​ទម្លាក់ចោល​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ក្នុងស្រុក ខេត្ត​នេះ​វិលក្បុង​ក្នុងការ​ស្រាវជ្រាវ​វែកមុខ​ឃាតក ។ ជា​លទ្ធផល​សមត្ថកិច្ច​ប៉ូលិស​ស្រុក និង​ស្នងការ​ខេត្តកណ្តាល ក៏បាន​បំបែកសំណុំរឿង​ឈានទៅរក​ចាប់ខ្លួន​ឃាតក​យកមក​ផ្តន្ទាទោស​បានសម្រេច ។​1

ឥឡូវនេះ​មាន​ករណី​ឃាតកម្ម​មួយទៀត​បានកើត​ឡើងទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ឃាតក​បិទមុខ​សម្លាប់​រួច​យកទៅ​បោះចោល​នៅ​ស្រុក​ខ្សាច់កណ្តាល ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ប្រទះឃើញ​នៅវេលា​ម៉ោង ១៦ និង​១៦​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ទឹកដី​ចំការ​ស្វាយ​ក្នុងភូមិ​កំពង់​ល្វា ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​ 2

លោក ម៉ែន សុខ​ឃឿន អធិការ​ស្រុក​ខ្សាច់កណ្តាល បាន​បញ្ជាក់ថា​ជនរងគ្រោះ​ត្រូវ​ឃាតក​សម្លាប់​ឈ្មោះ ឡេង យាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​មានកូន​៣​នាក់ ។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​សព​ជនរងគ្រោះ​មាន​ស្នាមរបួស​ត្រង់​ក្បាល​២​កន្លែង ដែល​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានបាន​ថា​គឺជា​ករណី​អំពើ​ឃាតកម្ម ។​ ប៉ូលិស​ខេត្តកណ្តាល​ក៏បាន​អះអាង​ផងដែរ​ថា​អំពើ​មនុស្សឃាត​នេះ​គឺ​ឃាតក​សម្លាប់​កន្លែង​ផ្សេង​រួច​យកមក​ទម្លាក់ចោល​កន្លែង​ចំការ​ស្វាយ របស់​អ្នកស្រុក​ដើម្បី​បង្វែងដាន​សមត្ថកិច្ច ។​ 3

រហូតមកដល់​ពេលនេះ​លោកស្នងការ​ខេត្តកណ្តាល អ៊ា​វ ចំរើន បានដាក់​បណ្តាញ​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​កំណត់​មុខសញ្ញា​ក្រុម​ឃាតក​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​ លោក អ៊ា​វ ចំរើន បាន​សង្កត់ធ្ងន់​ទៀតថា​ទឹកដី​ខេត្តកណ្តាល​ពិសេស​ស្រុក​ខ្សាច់កណ្តាល មែនជា​កន្លែង​ធុងសំរាម​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​សម្លាប់​មនុស្ស​កន្លែង​ផ្សេង​មក​ទម្លាក់ចោល​ទីនេះ​ទេ ៕