អ្នកជម្ងឺកូវីដ១៩ នៅគ្រប់មណ្ឌលព្យាបាលកងវ៉ានិងសាលាសុខាភិបាលទឹកថ្លានៅក្រុងសិរីសោភ័ណលើសលប់ ,មន្ត្រីពិនិត្យរៀបចំវិទ្យាល័យអូរអំបិល ១កន្លែងទៀត

បន្ទាយមានជ័យ៖មកទល់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ នេះ នៅមណ្ឌលព្យាបាលកងវ៉ានិងសាលាសុខាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ នាសង្កាត់ទឹកថ្លានៅក្រុងសិរីសោភ័ណបានពេញប្រៀបអ្នកជម្ងឺកូវីដ១៩ ។

   នេះយោងមន្ត្រីគ្រប់គ្រងមណ្ឌលព្យបាលបានអោយដឹងថា ៖គិតត្រឹមព្រលប់ថ្ងៃទី៣ខែកក្កដា នេះនៅមណ្ឌលព្យាបាលកងវ៉ា មានអ្នកជម្ងឺកូវីដ១៩ ៥០០ប្លាយនាក់ ។ឯនៅមណ្ឌលសាលាសុខាភិបាល ទឹកថ្លា មានជាង១០០នាក់ ។

    ដើម្បីទ្រោលសភាពការណ៍ដែលស្ទើរតែគ្រប់គ្រង់លេងចង់បានេះ លៀកាលពីថ្ងៃទី២ខែកក្កដា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងមន្ត្រីក្រុមការងារបានទទួលអមដំណើរ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងមេបញ្ជាការកងវិស្វ័កម្មសម្តេចតេជោសៀមរាប ដែលអញ្ជើញពិនិត្យមើលទីតាំង ត្រៀមនឹងជួសជុលរៀបចំបន្ថែមនូវការខ្វះខាតនៅមណ្ឌលព្យាបាលកងវ៉ា នាផ្លូវជាតិលេខ៥៦ ភូមិកងវ៉ាសង្កាត់កំពង់ស្វាយ។

និងត្រៀមវិទ្យាល័យអូរអំបិល នាភូមិ/សង្កាត់អូរអំបិល មួយថ្មីទៀត សម្រាប់បើជាមណ្ឌលព្យាបាលអ្នកជម្ងឺូវីដ១៩ ។

   លោកអ៊ុំ រាត្រី បាអោយដឹងថា ៖ ក្នុងចំណោមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលចំនួន១៤ទីតាំងក្នុងខេត្ត គឺមាននៅក្រុងប៉ោយប៉ែតច្រើនជាងគេ ។ ឯនៅក្រុងសិរីសោភ័ណ មាន២កន្លែងដូចខាងលើ ។

    ប៉ុន្តែដោយយោងការវិវត្តន៍ថ្មីៗដែលមានករណីអ្នកវិជ្ជមានថ្មីកូវីដ១៩ ស្ទុះឡើងដ៏គំហុកនៅក្រុងសិរីសោភ័ណនិងស្រុកខ្លះទៀត នាប៉ុន្មានថ្ងៃចុងក្រោយនេះ  ទើបរដ្ឋបាលខេត្តបានស្នើថ្នាក់លើដើម្បីបើកមណ្ឌលព្យាបាលនាវិទ្យាល័យអូរអំបិលមួយទៀត ។

យោងរបាយការណ៍មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យថា ពីដើមគ្រា (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ) មកក្នុងខេត្តបន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ ១៩ ទូទាំងខេត្តចំនួនសរុប​ ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ ក្នុងនោះ អ្នកស្លាប់មាន៣៦នាក់ /ស្រី១៨នាក់ ។ ប៉ុន្តែ ក៏មានអ្នកជាសះស្បេីយសរុប​ចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។

 ហើយអ្នកបានកំពុងសម្រាកព្យាបាល មានសរុប១.៣០៨នាក់/ស្រី៦៧៥នាក់ ។

    ទោះយ៉ាងណា នៅរាល់ថ្ងៃនេះ គ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័ស បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រាល់ថ្ងៃបន្ថែមទៀត ៕ដោយ៖ឃិន គន្ធា