សៀមរាប ៖ ជនសង្ស័យទាំងអស់នេះត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួននៅក្នុងផ្ទះរបស់ជនសង្ស័យផ្លូវទៅអង្គរវត្តច្រកចូលផ្លូវសួនសត្វ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបចំពោះករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវប្រភេទគ្រឿងញៀនខុសច្បាប់នេះដែរ សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យនិងធ្វើការឆែកឆេរនៅក្នុងបន្ទប់ជនសង្ស័យរកឃើញនៅប្រភេទគ្រឿងញៀនខុសច្បាប់ W Y ហៅ យ៉ាម៉ា ចំនួន ៧៦ គ្រាប់ និង ម៉ាទឹកកក ១ កញ្ចប់ តូច ព្រមទាំងឩបករណ៍ច្នៃជក់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ដោយប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៤កន្លងទៅនេះ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបានប្រមូលវត្ថុតាងទាំងអស់នៅក្នុងផ្ទះរបស់ជនសង្ស័យខាងលើហើយនោះ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៥នាក់យកទៅកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំនិងចំណាត់ការទៅតាមនិតិវិធីបន្តផងដែរ ៕
អត្ថបទដោយ លោកព្រិន្ទបាលទោ ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ





































