​លោក Filippo Inzaghi (​ហ្វី​លី​ប៉ូ អ៊ី​ន​ហ្សា​គី​) ជឿជាក់ថា AC Milan (​អេ​ស៊ី មី​ឡេ​ន​)

0

​ ​លោក Filippo Inzaghi (​ហ្វី​លី​ប៉ូ អ៊ី​ន​ហ្សា​គី​) ជឿជាក់ថា AC Milan (​អេ​ស៊ី មី​ឡេ​ន​) នឹង​ទទួលជោគជ័យ​សម្រាប់រ​ដូ​វ​កាល​ថ្មី​នេះ​ ​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​អ៊ីតាលី AC Milan (​អេ​ស៊ី មី​ឡេ​ន​) លោក Filippo Inzaghi (​ហ្វី​លី​ប៉ូ អ៊ី​ន​ហ្សា​គី​) បាន​និយាយថា លោក​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​ក្លិប​របស់លោក​នឹង​ទទួលបាន​ជោគជ័យ​សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះ ។​ AC Milan (​អេ​ស៊ី មី​ឡេ​ន​) លេង​មិន​បានល្អ​សោះ​កាលពី​រដូវ​កាល​មុន​ដោយ​ពួកគេ​បានបញ្ចប់ នៅ​ចំណាត់ថ្នាក់​ទី​៨​ក្នុង​តារាង​ក្របខណ្ឌ​អ៊ីតាលី Serie A ប៉ុន្តែ​ក្រោម​ការដឹកនាំ​ថ្មី​របស់លោក Inzaghi (​អ៊ី​ន​ហ្សា​គី​) លោក​បាន​សន្យាថា លោក​នឹង​ស្តារ​ក្រុម​នេះ​ឡើងវិញ ។

​ ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ក្រុមការងារ​បច្ចេកទេស​ទាំងអស់​នៅក្នុង​ក្លិប​រួមទាំង​រូបខ្ញុំ ផងដែរ​នោះ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​យើង​នឹងធ្វើ​បានល្អ​ជាង​មុន​សម្រាប់​រដូវ​កាល​ថ្មី​នេះហើយ​យើង​ត្រូវតែ​ឈ្នះ​ដាច់ខាត​សម្រាប់​ការប្រកួត​បើក​រដូវ​កាល​ថ្មី​” ។​ ​គួរ​រម្លឹក​ឡើងវិញ​ថា លោក Inzaghi (​អ៊ី​ន​ហ្សា​គី​) ធ្លាប់​លេង​ឲ្យ AC Milan (​អេ​ស៊ី មី​ឡេ​ន​) រយៈពេល​១១​ឆ្នាំ​ហើយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លិប​នេះ​បាន​ចំនួន​១២៦​គ្រាប់ ៕