អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៨៥ ករណី (១០ករណី សហគមន៍ និង៧៥ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន ១៥ នាក់ បន្ថែមទៀត។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៨៥ ករណី បន្ថែមទៀត នាថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១នេះ។ គិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.០០៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៨៩៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១១៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៧៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២៨ នាក់ និងស្លាប់ចំនួន ០៣នាក់។





































