កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន បាន នាំ យកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកព្រៃឈរ ពិធី នេះ បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅ វិទ្យាល័យ គន្ធបុប្ផា ស្ថិត ក្នុង ឃុំមៀន ស្រុកព្រៃឈរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុង បរិបទ កូវីដ -១៩ នេះយេីង បាន រួមគ្នា ដេីម្បីធ្វើ ការ ដោះស្រាយ បញ្ហា ប្រឈម នានា ទន្ទឹមនឹងនោះ ក៏សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ផងដែរ តាមរយៈការ ស្ម័គ្រចិត្ត ទទួល ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ឲ្យ បាន គ្រប់ៗគ្នា ដេីម្បី បញ្ចប់នូវ វិបត្តិ ដ៏ ធ្ងន់ធ្ងរ នេះ លេីសពីនោះ ត្រូវ អនុវត្ត វិធានការ ៣ការពារ ៣កុំ តាម ប្រសាសន៍ ណែនាំ របស់ សម្ដេច តេជោ និង ក្រសួង សុខាភិបាល ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ផ្តាំផ្ញេី ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ខិតខំ ថែរក្សា សុខភាព និង ពង្រឹង ជីវភាព រស់នៅ ធ្វើ យ៉ាងណា ឲ្យ មាន លក្ខណៈ ផ្សាំជាមួយនឹង បរិបទ នៃ ជំងឺ កូវីដ -១៩ ហើយ បេី មាន ការ អ្វី សូម រាយការណ៍ ទៅ អាជ្ញាធរ មូលដ្ឋាន ភ្លាមៗ ដេីម្បី អន្តរាគមន៍ ជួយទាន់ពេលវេលា ផងដែរ ។
លោក ឡោ ចាន់លី អភិបាល ស្រុកព្រៃឈរ បាន លេីកឡេីងថា ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងដោយមានការសម្របសម្រួល របស់ ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ស្រុកព្រៃឈរ ពិតជាមាន មោទនភាព ដែលបានទទួល បាន ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ លេី បងប្អូន ប្រជាពលរដ្ឋ ១០០% ដោយមាន ក្រុម គ្រូពេទ្យ ចំនួន ៣៩ក្រុម និងចែកចេញជា ១៥ទីតាំង សម្រាប់ ផ្ដល់ សេវា ចាក់ វ៉ាក់សាំង ដោយ ឥតគិតថ្លៃ ជូន ពលរដ្ឋ ស្ម័គ្រចិត្ត ។
គួរ បញ្ជាក់ ថា អំណោយ ដែល បានផ្ដល់ ជូន ប្រជាពលរដ្ឋ ទាំង២៥០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស ៕





































