​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដឹក​តំណាងរាស្ដ្រ នៅ​អ៊ីរ៉ាក់​

0

​ ​ឧទ្ធម្ភាគចក្រ​ដឹក​ជំនួយ​មនុស្សធម៌ ដែល​បាន​ដឹក​តំណាងរាស្ដ្រ​ស្រី​អ៊ីរ៉ាក់​មួយ រូប​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី​១២ ខែ សីហា បណ្ដាលឱ្យ​លោកស្រី​តំណាងរាស្ដ្រ រងរបួស ។ ​អ្នកនាំពាក្យ​កម្លាំង​ទាហាន​អ៊ីរ៉ាក់​បាន ឱ្យដឹងថា អាកាសយា​នឹក​បាន​បាត់បង់ ជីវិត​នៅពេល​ឧទ្ធម្ភាគចក្រ​ដឹក​លើស ចំណុះ ហើយ​ជួប​គ្រោះថ្នាក់​ពេល​ហោះ ហើរ​នៅលើ​កំពូលភ្នំ Sinjar ។ សារព័ត៌ មាន​ញូវយ៉ក​ថា​ម បាន​ផ្សព្វផ្សាយ​ថា អ្នកសារព័ត៌មាន​មួយរូប​ដែល​ធ្វើដំណើរ ជាមួយ​លោកស្រី​តំណាងរាស្ដ្រ ក៏​រង របួស​ជា​ទម្ងន់​ផងដែរ ប៉ុន្ដែ​មិន​ប៉ះពាល់ ដល់​អាយុជីវិត​នោះឡើយ ។​ ​

ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ អគ្គលេខា ធិ​ការ​អង្គការសហប្រជាជាតិ លោក​បាន គី​មូ​ន បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស នៅ​ជុំវិញ​ពិភពលោក​ជួយ​ដល់​ក្រុម​ជន ជាតិ Yazidi និង​ជនជាតិ​ដទៃទៀត​ដែល កំពុង​ភៀសខ្លួន​នៅលើ​កំពូលភ្នំ Sinjar ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ ថ្នាំ ស​ង្កូ​វ​យ៉ាងខ្លាំង ។ ​លោក​បាន គី​មូ​ន បាន​ព្រមាន​ដល់ កម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​មិនត្រូវ​ជ្រៀតជ្រែក ក្នុង​វិបត្ដិនយោបាយ​នោះឡើយ ដោយ ចាប់ផ្ដើម​ចេញពី​ការតែងតាំង​នាយក រដ្ឋមន្ដ្រី​ថ្មី​នៅក្នុង​ប្រទេស​នេះ​។ ឆ្លើយតប នឹង​បទសម្ភាសន៍​របស់​ក្រុម​អ្នក​សារព័ត៌ មាន លោក​បាន គី​មូ​ន​បញ្ជាក់ថា កម្លាំង សន្ដិសុខ​ត្រូវតែ​ស្ថិតនៅ​ស្ងៀមស្ងាត់ មិន ត្រូវ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ នោះឡើយ ។images (1)

​នៅ​ថ្ងៃទី​១២ ខែសីហា នោះដែរ អនុ ប្រធានាធិបតី​អាមេរិក​លោក​ចូ បា​ដែន បាន​ជំរុញ​ដល់​ប្រធានាធិបតី​តំបន់​ស្វយ័ត ជនជាតិ​ឃើ​ដ នៅ​អ៊ីរ៉ាក់ លោក Masoud Barzani សហការ​ជាមួយ​នាយក​រដ្ឋ មន្ដ្រី​ដែល​ទើប​តែងតាំង​ថ្មី លោក​Haider al Abadi ក្នុង​ការបង្កើត​រដ្ឋាភិបាល បង្រួបបង្រួម​ដោះស្រាយ​វិបត្ដិ​ន​យោ បាយ​នៅក្នុង​ប្រទេស ។​ ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ អគ្គលេខា ធិ​ការ​សម្ព័ន្ធ​អារ៉ាប់ និង​ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត​បាន​អបអរសាទរ​ដល់ ការតែងតាំង​នាយករដ្ឋមន្ដ្រី​ថ្មី ដោយ អារ៉ាប់​សង្ឃឹមថា នឹង​ជួយ​បញ្ចប់វិបត្ដិ នាពេល​បច្ចុប្បន្ន