កម្ពុជា នឹងរងការធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលជិត ១សប្តាហ៍ អូសបន្លាយតាមប្រព័ន្ធសម្ពាធទាប ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់

កម្ពុជា នឹងរងការធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលជិត ១សប្តាហ៍ អូសបន្លាយតាមប្រព័ន្ធសម្ពាធទាប ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានថា ចាប់ពីម៉ោង ១រំលងអាធ្រាត្រ ថ្ងៃទី៦កក្កដាឆ្នាំ២០២១ ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើង ដោយអូសបន្លាយពីភាគខាងជើងប្រទេសថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង។
សម្ពាធទាបសកម្មមួយនេះ នឹងគ្របដណ្តប់ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១កក្កដាឆ្នាំ២០២១ ហើយវានឹងរំកិលចុះមកក្រោម អូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឥសាន្តកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីការកើតឡើង នៃប្រព័ន្ធសម្ពាធទាបនេះ អាចនឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ៕