ខេត្តព្រះសីហនុ៖ លោក ងៀម ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញបានមានប្រសាសន៏ ថាទោះបី ជាសាលាបានផ្អាកការសិក្សាក្នុងសាលាក៏ដោយការសិក្សារៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នក គ្រូ នៅបន្តដដែលដោយការបង្រៀនតាមប្រព័ន្ធពីចំម្ងាយមានដូចជា៖ (Google Meet)(Telegram)(Facbook)(E-school Google)(classroom និងការប្រឡងតេស្តតាមរយៈ Google Form) ។ក្រៅពី ការបង្រៀន តាមប្រព័ន្ធអេឡិច ត្រូនិកខាងលើនេះ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូ ចុះទៅតាមភូមិ/ឃុំ/ស្រុក ដោយវេចខ្ចប់សន្លឹកកិច្ចការបញ្ជូន ដល់សិស្សានុសិស្សនៅតាមភូមិ/ឃុំ ធ្វើការចែកជូន សិស្សដែលគ្មានស្មាតហ្វូន ពេលដែលសិស្សធ្វើកិច្ចការរួចលោកគ្រូ អ្នក គ្រូ ទទួលសន្លឹកកិច្ចការពីសិស្សមក សាលារៀនវិញ។
លោក ងៀម ស៊ីដារ៉ា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ បានបន្តថា វិទ្យាល័យ ហ៊ុន សែន វាលរេញ បច្ចុប្បន្នមានលោកគ្រូ អ្នកគ្រូ សរុប ៨៩នាក់ អ្នកគ្រូ ២៥នាក់ និងសិស្សសរុបមាន ១៧៥១នាក់ ស្រី ៩១៨អគារ សិក្សាមានចំនួន ២ខ្នង ស្មើនិង ៦០បន្ទប់ ផ្ទះគ្រូ ផ្ទះសិស្ស ២ខ្នង ស្មើនិង ៤០បន្ទប់។សាលាវិទ្យាល័យ ហ៊ុនសែនវាលរេញនេះមានទីធ្លាបាលបោះបាល់ទះផ្លូវប៉េតុងរបងក្លោងទ្វារខាងមុខគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុខណៈលោក អញ្ជើញចុះពិនិត្យមើល សកម្ម ភាព នៃការបង្រៀនសិស្សតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃ នប់ ខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី ០៦ កក្កដា ឆ្នាំ ២០២១លោក បានមានប្រសាសន៏ កោតសរសើរ ដល់លោកគ្រូអ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនងាយៗដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់ កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ-១៩កំពុងតែរាល ត្បាត ជាសកល ហើយទន្ទឹមនឹងការខិតខំរបស់លោកគ្រូ អ្នកគ្រូ ក្នុងការជម្រុញនិងការលើកទឹកចិត្ត ព្រមទាំងតាម ដានមើលការសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តសំខាន់មួយទៀត ដើម្បីជម្រុញការសិក្សា របស់សិស្សទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះលោក អភិបាលខេត្ត បានស្នើឱ្យលោកគ្រូ អ្នកគ្រូ ដែលពាក់ពន្ធ័ទាំងអស់ត្រូវរួមគ្នា ជួយ ជម្រុញ តាមដានគ្រប់ លទ្ធភាព និងមធ្យោបាយក្នុងការពង្រឹងធនធានយុវជនរបស់យើងអោយបានខ្លាំងក្លា ដើម្បី សម្រេចនូវចក្ខុវិស័យ របស់ក្រសួងអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ ពិនប្រសប់ និងឥរយាបទថ្លៃ ថ្នូរសីលធម៌ ល្អក្នុងសង្គម ហើយក្នុង នោះផងដែរលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នក គ្រូផងដែរ ដើម្បីជាការ លើកទឹកចិត្តក្នុងការខិតខំបំពេញការងារដល់សិស្សានុសិស្ស និងធ្វើឱ្យមាតាបិតា អាណា ព្យាបាលមាន ទំនុកចិត្ត ទៅលើសាលារៀន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះផងដែរលោក គួចចំរើន ក៏ បានធ្វើការដាំកូនឈើក្នុងបរិវេណសាលា ទុកជាកម្រង អនុ ស្សាវរីយ៍ព្រមទាំងបានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ ចូលរួមស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ(៣ការ ពារ)(៣កុំ)៕នាគសមុទ្រ





































