​ប្រទេស​តំបន់​អាស៊ី​ព្រួយបារម្ភ​ពី​ការ វាយប្រហារ​របស់​ក្រុម​អ៊‌ិ​ស្លាម​ជ្រុលនិយម​

0

​ ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ភាគ ខាងកើត​បង្ហាញ​ពី​សកម្មភាព​វាយ ប្រហារ​ភេរវកម្ម​កើនឡើង ដោយសារ តែ​ភាព​លេចធ្លោ​នៃ​កម្លាំង​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​នៅ​ព្រំដែន​អ៊ីរ៉ាក់ និង​ស៊ី​រី ។ ​សារព័ត៌មាន CNA របស់​សិង្ហ​បុរី បាន​ផ្សព្វផ្សាយ​ថា ឥណ្ឌូនេស៊ី​បាន​បង្កើន ការរារាំង​ទប់ស្កាត់​សកម្មភាព​របស់ ក្រុម​រដ្ឋ​អ៊‌ិ​ស្លាម ISIL ក្រោយពេល​ក្រុម នេះ​បាន​ផ្សព្វផ្សាយ​ឃ្លី​ប​វីដេអូ​ពី​ខ្មាន់ កាំភ្លើង​ជនជាតិ​ឥណ្ឌូនេស៊ី​មួយរូប​អំពាវ នាវ​ដល់​អ្នក​នៅក្នុង​ស្រុក​ចូលរួម​សកម្ម ភាព​ជាមួយ​កម្លាំង​អាទិទេព សម្រេច គោលដៅ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ទុកឱ្យ ។

​ពេល​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក៏បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់ខ្លួន​មិន ត្រូវ​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម ISIL ដែល​បាន​ឡើង​គម្រោង​វាយប្រហារ​នៅ ក្នុងប្រទេស​ទាំងពីរ ។ ​សារព័ត៌មាន South China Morning Post បាន​ដកស្រង់​សម្ដី​អ្នក ឯកទេស​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ឥណ្ឌូ នេ​ស៊ី លោក​ណ័​រ ហូ​ដា បានឱ្យដឹងថា ពលរដ្ឋ​ឥណ្ឌូ​នេ​សី​៥៦​នាក់​បានក្លាយ​ទៅ ជា​សមាជិក​របស់​ក្រុម ISIL ហើយ​ចូល រួម​ក្នុង​សង្គ្រាម​វាយប្រហារ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ។ លោក​ន័​រ ហូ​ដា បញ្ជា​ក់ទៀត ថា នៅពេលដែល​អ្នក​ទាំងនោះ​ត្រឡប់ មក​ស្រុក​វិញ​នឹង​នាំយក​នូវ​វិធីសាស្ដ្រ​ធ្វើ សង្គ្រាម​វាយប្រហារ​ភេរវកម្ម ផ្សព្វផ្សាយ ដល់​យុវជន​ក្នុងប្រទេស ។

ក្រៅពី​ម៉ា​ឡេ ស៊ី ឥណ្ឌូនេស៊ី ក្រុម​ISIL ក៏បាន​ជ្រើសរើស យុវជន​នៅ​ប្រទេស​ហ្វីលីពីន​ឱ្យចូល​រួម ក្នុង​សមរភូមិ​ជាមួយ​ក្រុម​របស់ខ្លួន ផងដែរ ។ ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ជា​ប្រទេស ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ស្ថិតនៅ ក្នុងចំណោម​២០​ប្រទេស​ដែល​មេដឹកនាំ រដ្ឋ​អ៊‌ិ​ស្លាម​ផ្ដាច់ខ្លួន Abu Bakr al Bagh dadi បានប្រកាសថា នឹងធ្វើ​សង្គ្រាម នៅ​ទីនោះ​ការពារ​ផលប្រយោជន៍​របស់ ជនជាតិ​អ៊‌ិ​ស្លាម ។ ក្នុងចំណោម​ប្រទេស ទាំងនោះ​ចិន​គឺ​ប្រទេស​ឈរ​កំពូល​តារាង ដែល​ក្រុម ISIL ត្រូវ​វាយប្រហារ បន្ទាប់ មក​ឥណ្ឌា និង​បង់​ក្លា​ដែ​ស