​ ​រញ្ជួយ​ដី​នៅ​អេ​ក្វា​ឌ័​រ​ស្លាប់ និង​របួស ជាង​១០​នាក់​ ​

0

​ ​រញ្ជួយ​ដី​នៅ​អេ​ក្វា​ឌ័​រ​ស្លាប់ និង​របួស ជាង​១០​នាក់​ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា មានការ រញ្ជួយ​ដី​កម្រិត​៥.១​រ៉ិ​ច​ទ័​រ​ធ្វើឱ្យ​កម្រើក ញាប់​ញ័រ​រដ្ឋធានី​គី​តូ ប្រទេស​អេ​ក្វា​ឌ័​រ ។ ព័ត៌មាន​ជាបឋម​គឺមាន​អ្នកស្លាប់​២ នាក់ និង​៨​នាក់​រងរបួស​ក្នុង​ហេតុការណ៍ ខាងលើនេះ ។ ​ក្រុម​ភូ​គ​ម្ភ​សាស្ដ្រ​អាមេរិក បានឱ្យ ដឹងថា ការរញ្ជួយ​ដី​ខាងលើ​មាន​ជម្រៅ ៧,៧​គីឡូម៉ែត្រ មាន​ចម្ងាយ​ពី​រដ្ឋធានី គី​តូ​២២​គីឡូម៉ែត្រ នៅ​ភាគ​ឦសាន ។ ការរញ្ជួយ​ដី​នោះ​កើតឡើង​នៅ​ជិត​តំបន់ Mitad del Mundo ជា​តំបន់​ទេសចរណ៍ ដ៏​ល្បីល្បាញ​ក្នុង​ប្រ​សេ​អាមេរិក​ខាងត្បូង មួយ​នេះ ។ ​

ក្នុងពេល​ជាមួយគ្នានេះ ក្រសួង​គ្រប់ គ្រង​គ្រោះមហន្ដរាយ​អេ​ក្វា​ឌ័​រ​ឱ្យដឹងថា ការរញ្ជួយ​ដី​កើតឡើង​នៅវេលា​ម៉ោង ១៩​និង​៥៨​នាទី ម៉ោង​នៅក្នុង​តំបន់ អូស បន្លាយ​រយៈពេល​២២​វិនាទី ។ ដោយ​ការ រំ​ញ័រ​ខ្លាំង​ធ្វើឱ្យមាន​ការបាក់​ដី​ជាច្រើន កន្លែង​នៅ​ជាយក្រុង​គី​តូ ។ មន្ដ្រី​អេ​ក្វា​ឌ័​រ បានឱ្យដឹងថា ក្រុម​ជួយ​សង្គ្រោះបាន​ខិតខំ ជួយ​មនុស្ស​២​នាក់​ដែល​ជាប់គាំង​ក្រោម គំនរ​បាក់បែក​ក្រោយ​ការរញ្ជួយ​ដី ។ ​ដើម្បី​បង្កា​ការបាក់​ដី​កាន់តែ​កើន ខ្លាំង​ឡើង មន្ដ្រី​ចរាចរណ៍​បានសម្រេច បិទផ្លូវ​មួយចំនួន​នៅតាម​ជើងភ្នំ ហើយ បិទ​អាកាសយានដ្ឋាន​នៅ​ទីនោះ​ផងដែរ​9