សកម្មភាពបាញ់ថ្នាំការពារគូវុីដ19និងមេរោគផ្សេងៗទៀត ភូមិកំរែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន

សកម្មភាពបាញ់ថ្នាំការពារគូវុីដ19និងមេរោគផ្សេងៗទៀត
ភូមិកំរែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែនមោ៉ង7និង30នាទីថ្ងៃទី08 07 2021បានបាញ់ថ្នាំការពារគូវុីដ19និងមេរោគផ្សេងៗទៀតដឹកនាំដោយលោកសាំង ហាន មេភូមិកំរ៉ែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កម្មវិធីបាញ់ថ្នាំនេះជាជំនួយរបស់អង្គារស៊ែម៉ាអ៊ឹលរបស់ប្រទេសកូរ៉េបានជួយថ្នាំបាញ់ការពារកូវុីដ19ដែលជារោគឆ្លងយ៉ាងកាចសាហាវនាបច្ចុប្បន្នជូនប្រជាពលរដ្នគ្រប់ខ្នងផ្ទះទូទាំងភូមិកំរ៉ែង ប្រជាពលរដ្នក្នុងភូមិទាំងប្រុសស្រីបានសំដែងសេចក្ដីសប្បាយរីចរាយយ៉ាងខ្លាំងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេភូមិនិងតំណាងអង្គារស៊ែម៉ាអ៊ឹលដែលបានគឹតគូរនិងខ្វាយខ្វល់នូវទុកលំបាករបស់ពួកគាត់។