ខេត្តតាកែវ៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសចោរលួច ឆក់ប្លន់ គ្រឿងញៀន ក្មេងទំនើង នៅក្នុងមូលដ្ឋានខេត្តឲ្យដូចភ្លៀងរលឹម ជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននឝរបាលក្រុងដូនកែវ និងកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់(ប្រុស) ក្នុងចំណោមបក្សពួក០៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ចេង វណ្ណដែង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ហុិន ធូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ យន់ សុខចាន់(ហៅ ចាំង) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អ៊ុក ចាន់នី(ហៅសូនី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៥- ឈ្មោះ ពូន ឧត្តម ភេទប្រុស(គេចខ្លួន) ជនសង្ស័យទាំង០៥ នាក់មានទីលំនៅភូមិបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមរំលឹកដែរថាៈ ករណីអំពើលួចកាច់សោរកម៉ូតូបានកើតឡើងកាលពីថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៣០នាទីនៅចំនុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពលួចកាច់សោរកម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AD-9288 របស់ជនរងគ្រោះឈ្មោះ សុិន សុីដែន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងដែលនគរបាលដកហូតបានរួមមានៈ ម៉ូតូ០១គ្រឿង (ឧបករណ៍សោរកែឆ្នៃ)សម្រាប់ធ្វើសកម្មភាព០១ដើម។ បច្ចុប្បន្នជំនាញកុំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ និងស្វែងរកបក្សពួកគេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕





































