​Wayne Rooney (​វ៉េ​ន រ៉ូ​នី​) ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​ប្រធាន​ក្រុម Manchester United (​មេន​ឆេ​ស្ទើ យូ​ណាយ​ធី​ត​)

0

​ ​កីឡាករ Wayne Rooney (​វ៉េ​ន រ៉ូ​នី​) ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United (​មេន​ឆេ​ស្ទើ យូ​ណាយ​ធី​ត​) ដោយ​គ្រូបង្វឹក​ថ្មី Louis van Gaal (​ល្វី​ស​វ៉ាន់​ហ្គា​អាល់​) ។​ ​លោក Van Gaal (​វ៉ាន់ ហ្គា​អាល់​) បានប្រកាស​ក្រោយពេល​ក្លិប​របស់ខ្លួន​ប្រកួត​ឈ្នះ Valencia (​វ៉ា​ឡេ​ន​សៀ​) ២-១ ក្នុងការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ថា Rooney (​រ៉ូ​នី​) នឹង​ជំនួស​តំណែង កីឡាករ Nemanja Vidic (​ណេ​មេន​ចា វី​ឌី​ក​) ក្លាយជា​ប្រធាន​ក្រុម​ថ្មី​ខណៈដែល​កីឡាករ Darren Fletcher (​ដា​រ៉េ​ន ហ្វ្លិ​ច​ឈើ​) គឺជា​អនុប្រធាន​ក្រុម ។

​ ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “​សម្រាប់​ខ្ញុំ វា​គឺជា​រឿង​សំខាន់បំផុត ចំពោះ​ការជ្រើសរើស​ប្រធាន​ក្រុម​ហើយ Rooney (​រ៉ូ​នី​) គឺជា​បុគ្គល​ដ៏​សាក​សម​ម្នាក់​ព្រោះ​គេ​មាន សមត្ថភាព​អាចធ្វើ​បាន​គ្រប់យ៉ាង​” ។​ ​លោក​បាន​បន្តថា “Fletcher (​ហ្វ្លិ​ច​ឈើ​) នឹង​ក្លាយជា​អនុប្រធាន​ក្រុម គេ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ហើយ​គេ​នឹង​ដឹកនាំ​ក្រុម​ពេល​គ្មាន​វត្តមាន​របស់ Rooney (​រ៉ូ​នី​)” ។​ ​គួរ​បញ្ជាក់ថា ទន្ទឹម​ជាមួយគ្នា​នោះ Rooney (​រ៉ូ​នី​) ក៏​កំពុងមាន​គោលបំណង​ចង់​ធ្វើជា ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​បន្ទាប់ពី​កីឡាករ Steven Gerrard (​ស្តេ​វេន ជើ​រ៉ា​ដ​) ប្រកាស ចូលនិវត្តន៍ ៕