រដ្ឋបាលខេត្តសៀមរាបបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងសៀមរាប

សៀមរាប = ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានធ្វើកាបញ្ជាក់ឲ្យដឹងនៅតាមរយៈទំព័រ page facebook នាថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២១នេះ ។
ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា ក្នុងក្តីរំភើបនិង រីករាយបំផុត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង គណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំងមកខេត្តសៀមរាបយើង ។ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្ត សូមគោរពថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់មកលើខេត្តសៀមរាប និង ប្រជាជនទូទាំងប្រទេស ។
ឯកឧត្តម ទៀ សីហា បានបន្តទៀតថាក្នុងនាមជាអាជ្ញាធរខេត្តសូមបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយយើងនឹងទទួលបាននូវ វ៉ាក់សាំងជាបន្តបន្ទាប់ រហូតឈានដល់ ”ការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា” តាមផែនការ ដែលរដ្ឋបាលខេត្តបានកំណត់ ។
– ក្នុងជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ចាក់វ៉ាក់សាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយៈពេល១៤ថ្ងៃ ។
– ជំហានទី២ គឺ តាមបណ្តាស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តសៀមរាបបន្ទាប់ទៀត។ក្នុងនោះដែរឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាជន ទាំងមុន និង ក្រោយទទួលចាក់វ៉ាក់សាំងកូវិដ១៩ គឺត្រូវអនុវត្ត
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ។
២. សូមកុំប្រជៀត ដណ្តើម និង ព្យាយាមរុញច្រានគ្នា ដើម្បីបានចាក់មុន ។
៣. បងប្អូនប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់ផងដែរ ។
៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌល ចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ៊។
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាប សូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់បងប្អូនរស់នៅ ។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមក៏បានទទូច ឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្តតាមការណែនាំទាំង៥ចំនុចខាងលើ ដើម្បីទប់ស្កាត់ហានិភ័យ ក្នុងការឆ្លងរាលដាលនិង ការចាត់ចែងគ្រប់គ្រងចំនួនបងប្អូនដែរត្រូវចាក់វ៉ាក់សាំង ឲ្យមានប្រសិទ្ធភាព ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះឲ្យរលូន ព្រមទាំងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ ខ្ជួនជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕