អបអរសាទរខួបលើកទី៤ ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ឌពិភពលោក(០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២១)

កំពង់ធំ ៖ប្រជាពលរដ្ឋមន្ត្រីរាជការក្នុងខេត្តកំពង់ធំ មានសេចក្តីត្រេតអរ ដោយប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត បានសាងនិងបន្សល់ទុកពីដូនតា ដែលស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងពិភពលោកស្គាល់ច្បាស់ តាមរយះការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវនិងថ្ងៃទី (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២១) និងជាការគម្រប់ខួបលើកទី៤ ។
ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តកំពង់ធំ ដែលបានដឹកនាំដោយ ឯកឧត្តម សុខ លូ ជាអភិបាល នៃគណអភិបាលខេត្តធំ បានរៀបចំពិធីសែនព្រេន បួងសួងដល់អស់អ្នកតាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃប្រឹក្សាដែលបាន តាមថែរក្សា ប្រាងប្រាសាទសំបូរព្រៃគុគ និងប្រស់ព្រហ្មអស់លោកអ្នកតូច អ្នកធំសព្វអស់នាម៉ឺនមន្រ្តីនិងកូនចៅ ឲ្យទទួលបាន សេចក្តីសុខសេចក្តីចម្រើន។
ដោយឡែកឆ្នាំនេះដោយការយកចិត្តទុកដាក់ របស់ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ នៃការឆ្លងរីករាលដាល នូវមេរោគកូវិដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ និងមកចូលរួមពិធី និងឆ្លងចូលសហគម ក៏ដូចជាអនុវត្តតាមវិធានការ៣កុំ ៣ការពាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបសម្រេចផ្អាកការប្រារព្វពិធី តែការចង់ចាំរបស់មន្រ្តីរាជការ យុវជន ប្រជាពលរដ្ឋ មានមោទនភាព នូវថ្ងៃខួបលើកទី4 ចុះបញ្ជីប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមការសិក្សាស្រាវជ្រាវ នៅជុំវិញប្រាសាទសំបូរព្រៃគុគ មានប្រាសាទជាច្រើនគឺជាប្រភេទសំណង់ទោលដែលព័ទ្ធដោយកំពែងឥដ្ឋ ឬថ្មបាយក្រៀមជុំវិញ គិតមកទល់សព្វថ្ងៃគេបានចុះបញ្ជីជាង ៣០០ប្រាសាទ ហើយភាគច្រើនជាសំណង់ធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម ប្រាសាទទាំងអស់ដែលយើងឃើញមានផ្តើមកសាងឡើងនៅស.វ.ទី៧ ដល់ស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ។
ចំនែកឈ្មោះប្រាសាទសំខាន់នៅក្នុងចំណោមសំបូរព្រៃគុក មានក្រុមប្រាសាទយាយព័ន្ធ, ប្រាសាទតោ, ប្រាសាទសំបូរ, ប្រាសាទរបងរមាស, ប្រាសាទស្រីគ្រប់ល័ក្ខណ, ប្រាសាទខ្នាចទោល, ប្រាសាទតាមុំ, ប្រាសាទដូនមោង, ប្រាសាទត្រពាំងរពាក់.ចំនែកលក្ខណ:ពិសេសនៃប្រាសាទសំបូរព្រៃគុក គឺសំណង់ប្រាសាទរាងប្រាំបីជ្រុងដែលសាងអំពីឥដ្ឋនៅស.វ.ទី៧ ក្បាច់លម្អសិល្ប:ជាចម្លាក់ទេព ចម្លាក់រូបសត្វ ចម្លាក់រុក្ខជាតិ ដ៏ល្អប្រណីត ដែលមានទម្រង់ជាសិល្ប:ទទួលឥទ្ធិពលពីឥណ្ឌា និងមានលាយឡំជាមួយសិល្ប:ខ្មែរផ្ទាល់ផង។

ឯកឧត្តម.សុខ លូ អភិបាលខេត្តកំពង់ធំបានប្រាប់អោយដឹងតាមរយះTelegramថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តំបន់ប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ សមិទ្ធផលនេះ គឺជាជោគជ័យយ៉ាងធំសម្បើមមួយសម្រាប់មាតុភូមិកម្ពុជា ដែលជាប្រទេសពោរពេញដោយសម្បត្តិវប្បធម៌ជាតិយ៉ាងសម្បូណ៌បែប ព្រមទាំងជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុត រដ្ឋបាលខេត្តកំពង់ធំ មន្ត្រីរាជការគ្រប់ ប្រជាជនកម្ពុជាទាំងមូល ព្រមទាំងយុវជនខ្មែរជំនាន់ក្រោយ ប្តេជ្ញាបន្តចូលរួមថែរក្សាកេរ្តិ៍មរតកដ៏មានតម្លៃបំផុតនេះ ក៏ដូចជាសិល្បៈ វប្បធម៌ ប្រពៃណីរបស់ជាតិខ្មែរយើងតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ននេះក្រោមម្លប់សន្តិភាពតរៀងរហូត ៕
ដោយ ប៊ុន.វាសនា