ព្រះវិហារ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មីដឹកនាំដោយ
១-លោក ប៉ែន ជឹង ប្រធានអនុសាខាកាកបាទក្រហមស្រុក
២-លោក ហួន លី អនុសាខាស្រុកនិងក្រុមការងារ
នាំយកអំណោយមនុស្សធម៏របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចូលរួមសួរសុខទុក្ខចំនួន២ គ្រួសារនៅក្នុងភូមីគោកថ្កូវ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្រ្តាក់ បណ្ដាលឲ្យរលំផ្ទះ និង របើកដំបូល ផ្ទះ ។
1/-ឈ្មោះ មឺន ម៉ក់ មានសមាជិកចំនួន ៥នាក់ រលំផ្ទះទំហំ ៥គុណ ៦ម៉ែត្រ ដល់ដីទាំងអស់។
2/-ឈ្មោះ ចាត វៃ មានសមាជិកគ្រួសារ ៣នាក់ ស្រី២នាក់ រងគ្រោះដោយរបើកដំបូលផ្ទះទំ ៧ គុណ៩ម៉ែត្រ ធ្លាក់ដល់ដី ។
សម្ភារក្នុងមួយគ្រួសារទទួលបានដូចខាងក្រោម៖
-អង្កចំនួន 25គឺឡូក្រាម
-មី ចំនួន1កេះ
– ត្រីខចំនួន១ យួរ
-ទឹកត្រីចំនួន១ យួរ
-តង់ ចំនួន១
-ថវិកាចំនួន ៧០ ០០០៛
-ឃិតចំនួន១ក្នុងនោះមានសារុង ១ មុង ១ ភួយ១ ក្រម៉ា១ ។





































