រដ្ឋបាលខេត្តព្រះវិហារ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។
គិត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ២០២នាក់ ស្រី ៧៨នាក់ កុមារី ២០នាក់ ជាសះស្បើយ ៦៤នាក់ ស្រី ១៩នាក់ កុមារី ៩នាក់ អ្នកកំពុងសម្រាកព្យាបាល ១៣៨នាក់ ស្រី ៥៩នាក់ និងកុមារី ១១នាក់។





































