អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសការស្លាប់ ដោយសារកូវីដ-១៩ចំនួន ០១ករណី រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១២៧ ករណី (០៤ករណី សហគមន៍ និង១២៣ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន៥៣ នាក់ បន្ថែមទៀត

អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសការស្លាប់ ដោយសារកូវីដ-១៩ចំនួន ០១ករណី រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១២៧ ករណី (០៤ករណី សហគមន៍ និង១២៣ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន៥៣ នាក់ បន្ថែមទៀត។
រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២៧ ករណី បន្ថែមទៀត នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១នេះ។
ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៣១៨ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១១៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៣៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១០២៣ នាក់ និងស្លាប់ចំនួន ០៤នាក់។