រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ទៀត ដោយក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភះ និងមានអ្នកជាសះស្បើយ ៥៩នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃនេះ ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦០០នាក់ ព្យាបាលជាសះស្បើយ ១៩០នាក់ និងមានអ្នកស្លាប់ ០៤នាក់ ។





































