កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ស្ថាបនា ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុកជើងព្រៃ ចំនួន៥គម្រោង ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ នាព្រឹក ថ្ងៃ ទី ៩ ខែកក្កដា ឆ្នាំ ២០២១ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ ដោយ មានការ ចូលរួម ពី ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំងគណៈកម្មការ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
លោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកជើងព្រៃ នៅតែ បន្ត ការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖ ១-ឃុំ ផ្តៅជុំ សាងសង់ផ្លូវបេតុអាមេ ប្រវែង ៥០០ ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិផ្តៅជុំកើត ។
២-ឃុំ សូទិព្វ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២៤៩០ ម ,ទទឹង៤ម នៅភូមិសូទិព្វ ដូនដុំ ,បឹងជ្រោយ និងប៉ាណា ។
៣-ឃុំ សូទិព្វ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៩០ ម ទទឹង៥ម នៅភូមិ តាសែន ។
៤-ឃុំ សំពងជ័យ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៣៦៨ ម ទទឹង ៤ម នៅភូមិពោធិ៍បាខម ,កុមារ ,សំពងជ័យ ។
៥-ឃុំ ត្រពាំងគរ ស្តារប្រឡាយប្រវែង២៥៨៥ម ,ជម្រៅ១.៥ម ,ទទឹងបាតតូច១.៥ម និងសាងសង់លូទោលចំនួន ៥កន្លែង នៅភូមិកណ្តាល -ភូមិត្រពាំងគរ ។
ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បានលេីកឡេីងថា ការ ដេញ ថ្លៃ នេះ ថ្វីត្បិត តែ កំណត់ រយៈពេល ត្រឹម ១០នាទី តែ បេី អ្នក ទទូលការដាក់ សំណេី មិន ទាន់ អស់ ទេនោះ គឺ គណៈកម្មការ នៅ តែ បន្តទទួល សំណើ រហូត ទាល់តែ អស់ អ្នក ចង់ ដេញ ថ្លៃ ។ លោក ក៏បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ៕





































